វចនានុក្រមគោរមងារនាម·[គោ-រំ-ងា]របៀបពាក្យដ៏ឧត្តម បន្ថែមតពីងារទៅទៀត ជាពាក្យសរសើរងារ, សម្រាប់ប្រើសរសេរចំពោះតែការចេញសំបុត្រដីកាធំៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោរមនាមនាម·[គោ-រំ-នាម]ពាក្យសរសើរបន្ថែមទៅលើនាម ដែលតែងតាំងឡើង ឬពាក្យសរសើរនាមឱ្យឧត្តមឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោរសនាម·[គោ-រស់]រសកើតអំពីគោ គឺរសនៃទឹកដោះគោ; ក្នុងសម័យពីដើមសំដៅយកតែ ៥យ៉ាងគឺ ទឹកដោះស្រស់, ទឹកដោះថ្លា, ទឹកដោះខាប់, ទឹកដោះជូរ, ទឹកដោះជូរឡើងពពុះ ទាំង ៥នេះហៅថា បញ្ចគោរស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោរាតនាម·[គោ-រាត]ឈ្មោះសត្វវារិជជាតិពួកក្អាត់ តែមានសំឡេងឮធំស្អារំពងខ្ទ័រត្រចៀក យំតែក្នុងវេលាយប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោលនាម·[គោល]ដុំថ្ម, ដុំដែក, ដុំ ឬ កំណាត់ឈើ, ឬក៏ដុំផ្ទាំងដែលរៀបឥដ្ឋ ទោះមានចារឹកអក្សរក្ដី មិនមានអក្សរក្ដី ដែលគេជីកដាំ ឬ បោះទុកជាគ្រឿងសម្គាល់ឱ្យដឹងព្រំប្រទល់ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោលការណ៍នាម·[គោល-កា]ទ្រឹស្ដីដែលចេញប្រើជាគោល សម្រាប់អនុវត្តកិច្ចការឱ្យត្រូវតាមបែបផែន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោលចារឹក[គោល-ចា-រ៉ឹក]បង្គោលសសរដែលបោះឬដាំទុកជាគ្រឿងសម្គាល់ព្រំដី ឬព្រំប្រទល់ប្រទេស។ ឬគោលគំនិតសំខាន់សម្រាប់យកជាហ្លាក់ឋាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោលជំហរនាម·[គោល-ជំ-ហ៊]សភាពនៃការយល់ព្រមឬការមិនយល់ព្រមខាងគំនិត ការពេញចិត្តឬការមិនពេញចិត្ត ដែលទាក់ទងនឹងវេទនារម្មណ៍និងអារម្មណ៍ ហើយដែលផ្ទុយទៅនឹងជំនឿ។ ជំនឿទាក់ទងនឹងហេតុការណ៍និងការគិត ចំណែកឯគោលជំហរវិញ ទាក់ទងនឹងការវាយតម្លៃនិងការឆ្លើយតបខាងវេទនារម្មណ៍ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោលដៅ[គោល-ដៅ]អ្វីៗដែលគេត្រូវធ្វើឱ្យបានសម្រេចនៅក្នុងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ឬបេសកកម្មណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោលនយោបាយនាម·[គោល-នៈ-យោ-បាយ]បណ្ដុំគំនិត យុទ្ធសាស្ត្រ វិធានឬបន្ទាត់នយោបាយដែលបង្កើតឡើងដោយអង្គភាព គណបក្ស ឬរដ្ឋាភិបាលនៃប្រទេសណាមួយ ដើម្បីអនុវត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោលបំណង[គោល-បំ-ណង]បំណងដ៏សំខាន់, សេចក្ដីប៉ងចង់បានអ្វីមួយ, សេចក្ដីប្រាថ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោលរបបនាម·[គោល-រ-បប]កញ្ចប់របបដែលផ្ដល់ឱ្យយោធិនបម្រុងដើម្បីបំពេញការងារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោលិកាក្រហមនាម·[គោ-លិ-កា-ក្រ-ហម]ធាតុផ្សំម៉្យាងនៃឈាម មានពណ៌ក្រហមក្រមៅដែលមានមុខងារដឹកនាំអុកស៊ីសែន ពីសួតទៅកោសិកា រួចផ្ទុកកាបូនឌីអុកស៊ីដពីកោសិកាមកសួតវិញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោលិកាសនាម·[គោ-លិ-កា-ស]ធាតុផ្សំម៉្យាងនៃឈាម ដែលមានមុខងារសម្លាប់មេរោគ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក