ស្នែង
នាម·[ស្នែង]
ឈ្មោះចេកឥតត្រយូងមួយប្រភេទ ផ្លែវែងៗ ទងនិងសំបកស្វិត, មួលទងទើបឆាប់ទុំ, វេលាទុំ សំបកឡើងសម្បុរលឿងជាំ សាច់ខាងក្នុងលឿងខ្ចី, អាចទុកបានយូរថ្ងៃមិនរលួយ, ទុកយូរទៅឡើងសំបកក្រមៅ, បើចង់ឱ្យមានរសឆ្ងាញ់ប្លែកពីប្រក្រតី ត្រូវស្ងោរឱ្យឆ្អិនហើយអាំងថែមទៀត, ច្រើនមាននៅព្រៃចម្ការលើ ក្នុងស្រុកព្រៃឈរនិងស្រុកកំពង់សៀម ខេត្តកំពង់ចាម :