វចនានុក្រមធរណីទ្វារនាម·[ធ-រៈ-នី-ទ្វា]មេទទឹងទ្វារដែលដាក់ផ្ទាល់នឹងផែនដីឬនឹងផ្ទៃខាងក្រោម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធរណីមាត្រនាម·[ធ-រៈ-នី-មាត]ផ្នែកមួយនៃគណិតវិទ្យាដែលសិក្សាអំពីលក្ខណៈនិងទំនាក់ទំនងរវាងចំណុច ខ្សែ ផ្ទៃ សូលីដ ... នៅក្នុងប្លង់និងលំហ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធរណីវិទ្យានាម·[ធ-រៈ-នី-វិត-ទ្យា]វិទ្យាសាស្ត្រដែលសិក្សាអំពីរចនាសម្ព័ន្ធរូបវន្តនៃផែនដីរួមបញ្ចូលទាំងកំណកំណើត សមាសភាគ ទម្រង់ និងប្រវត្តិរបស់វា តាមរយៈការសិក្សាសិលាផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធរណីសង្ឃនាម·[ធ-រៈ-នី-សង់]ទីដីរបស់សង្ឃ គឺទីដីដែលទាយកឬទាយិកាគេបរិច្ចាគដាក់ជាទីដីសម្រាប់វត្ត ទោះដីនោះជាស្រែឬជាចម្ការក្ដី ទីដីនេះរាប់បញ្ចូលជាគរុភណ្ឌរបស់វត្ត ...(ព.វិ.ពុ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធរមានប្បញ្ញត្តិនាម·[ធៈ-រៈ-មា-ន័ប-ប័ញ-ញ៉ាត់]បញ្ញត្តិដែលកំពុងមាននៅ, ច្បាប់ដែលគេកំពុងប្រតិបត្តិតាម, បទបញ្ញត្តិដែលរាជការដាក់ឱ្យប្រតិបត្តិតាមពុំទាន់លើកលែងចោល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធាក់កិរិយាសព្ទ·[ធាក់]ធ្វើឱ្យយានមានចលនាទៅមុខ ដោយប្រើជើងរុញសង្កត់ទៅលើឈ្នាន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធាតុចូល[ធាត-ចូល](ប.ព.) ព័ត៌មានដែលបានបញ្ចូលទៅក្នុងកុំព្យូទ័រ ឬទៅក្នុងកម្មវិធីសម្រាប់ដំណើរការ ឬរក្សាទុក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធាតុចេញ[ធាត-ចេញ](ប.ព.) ព័ត៌មានដែលកុំព្យូទ័របានបង្កើតចេញដោយការគណនាឬដំណើរការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធាតុទោលនាម·[ធាត-ទោល]ធាតុឬកិរិយាដែលរូបដើមមានអក្សរតែមួយតួគត់, ច្រើនតែខាងភាសាសំស្ក្រឹតនិងបាលី ដូចជា ទា "ឱ្យ", ធា "ទ្រទ្រង់, កាន់, ...", យា "ទៅ"; ខាងភាសាខ្មែរ ដូចជា កត់, កាត់, ខាត់, ចាំ ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធាតុវិជ្ជានាម·[ធា-តុ-វិច-ជា]ចំណេះខាងការប្រកបឬផ្សំធាតុគ្រប់យ៉ាងឱ្យកើតបានជាអ្វីមួយឡើង ឬឱ្យប្រើការប្លែកៗ បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក