វចនានុក្រមប្រណីតភាពនាម·[ប្រ-ណី-តៈ-ភាប]ភាពស្រស់បញ្ចង់, ភាពរលើបរលង់, ភាពឆើតឆាយ, ភាពថ្លៃថ្លា, ... (សម្លៀកបំពាក់និងគ្រឿងប្រើប្រាស់ផ្សេងៗ) ; ភាពឆ្ងាញ់ពីសា, ភាពមានឱជារស (ភោជនាហារ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រណីតាហារនាម·[ប្រ-ណី-តា-ហា]អាហារដ៏ប្រណីត, ម្ហូបចំណីដែលមានឱជារសឆ្ងាញ់ពីសាដែលគេរៀបតាក់តែងក្នុងពិធីមង្គលផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រតាប់ប្រញាល់គុណកិរិយា, គុណនាម·[ប្រ-តាប់-ប្រ-ញ៉ាល់]ដែលប្រញឹកប្រញាប់រួសរាន់បន្ទាន់ពេលពេកឬបន្ទាន់ការហួសពេក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រតិកម្មនាម·[ប្រៈ-តិ-កាំ] ឬ [ប្រ-តិ-កាំ]អំពើប្រឆាំង, អំពើតទប់, អំពើតបតត្រឡប់មករកវិញ, ការរករឿងហេតុតបតមកវិញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រតិកម្មកុំផ្លិចនាម·[ប្រ-តិ-កាំ-កុំ-ផ្លិច]ប្រតិកម្មគីមីដែលក្នុងនោះមានប្រតិកម្មគីមីពីរឬច្រើនកើតឡើងជាបន្តបន្ទាប់ភ្លាមៗ ក្នុងអំឡុងពេលជាមួយគ្នា ដើម្បីបង្កើតជាសមាសធាតុកុំផ្លិច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រតិកម្មគីមីនាម·[ប្រ-តិ-កាំ-គី-មី]លំនាំ ឬដំណើរការដែលក្នុងនោះសម្ព័ន្ធរវាងអាតូមនៃធាតុឬសមាសធាតុត្រូវបានបំបែកដើម្បីបង្កើតជាសមាសធាតុថ្មី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រតិកម្មចំហេះនាម·[ប្រ-តិ-កាំ-ចំ-ហេះ]ប្រតិកម្មគីមីដែលបណ្ដាសារធាតុត្រូវបានដុតនៅក្នុងខ្យល់ ហើយបញ្ចេញកម្ដៅឬពន្លឺ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រតិកម្មជំនួសនាម·[ប្រ-តិ-កាំ-ជំ-នួស]ប្រតិកម្មគីមីដែលអាតូមឬក្រុមអាតូមនៅក្នុងម៉ូលេគុល ត្រូវបានជំនួសដោយអាតូមឬក្រុមអាតូមផ្សេងទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រតិកម្មបញ្ចេញកម្ដៅនាម·[ប្រ-តិ-កាំ-បញ់-ចេញ-កំ-ដៅ]ប្រតិកម្មគីមីដែលបញ្ចេញកម្ដៅឬពន្លឺទៅក្នុងបរិយាកាសឬមជ្ឈដ្ឋានជុំវិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រតិកម្មបន្សំនាម·[ប្រ-តិ-កាំ-បន់-សំ]ប្រតិកម្មគីមីដែលសារធាតុពីរឬច្រើនចូលផ្សំគ្នាដើម្បីបង្កើតជាសារធាតុមួយ (ជាទូទៅច្រើនប្រើក្នុងគីមីអសរីរាង្គ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រតិកម្មបូកនាម·[ប្រ-តិ-កាំ-បូក]ប្រតិកម្មគីមីដែលបណ្ដាម៉ូលេគុលចូលផ្សំគ្នាដើម្បីបង្កើតជាម៉ូលេគុលសាំញ៉ាំជាង (ជាទូទៅច្រើនប្រើក្នុងគីមីសរីរាង្គ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រតិកម្មបំបែកនាម·[ប្រ-តិ-កាំ-បំ-បែក]ប្រតិកម្មគីមីដែលម៉ូលេគុលត្រូវបំបែកទៅជាបណ្ដាម៉ូលេគុល ឬអាតូមដែលងាយជាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រតិកម្មសំយោគនាម·[ប្រ-តិ-កាំ-ស័ង-យោក]ប្រតិកម្មគីមី ឬស៊េរីនៃប្រតិកម្មគីមី ដែលសមាសធាតុសាំញ៉ាំមួយបានទទួលពីបណ្ដាអង្គធាតុឬក៏សមាសធាតុធម្មតា។ ប្រតិកម្មសំយោគពេលខ្លះអាចហៅថា ប្រតិកម្មបន្សំឬប្រតិកម្មបូកដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រតិកម្មស្រូបកម្ដៅនាម·[ប្រ-តិ-កាំ-ស្រូប-កំ-ដៅ]ប្រតិកម្មគីមីដែលស្រូបកម្ដៅឬពន្លឺពីមជ្ឈដ្ឋានជុំវិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក