វចនានុក្រមបុលកិរិយាសព្ទ·[បុល]បណ្ដាក់ទ្វេ ឬបណ្ដាក់មួយជាពីរ គឺបណ្ដាក់អ្វីៗមានស្រូវជាដើម កាលដែលយកពីគេមក ឬឱ្យទៅគេតែ១ភាគលុះដល់កាលរដូវ ត្រូវសង ឬត្រូវយកវិញជាពីរភាគ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុល្លិកានាម·[បុល-ឡិ-កា](ព.សា.) ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យ បំណុល ថា បំណុលបុល្លិកា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុសនាគនាម·[បុស-នាក]ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងរំដួល ផ្កាស្រដៀងនឹងផ្កាសុរភីតែធំៗ ជាង មានក្លិនក្រអូបល្អ, ដើមប្រើការធ្វើជាគ្រឿងផ្ទះរាយរងក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុស្បុកនាម·[បុស-ស្បុក]ទីអាសានៈ ឬវេទិកាមានសណ្ឋានជាបល្ល័ង្កខ្ពស់ទ្ររងដោយជើងកោសច្រើនថ្នាក់, មានសសរបួន, រាង ៤ជ្រុងស្រដៀងនឹងបារាំកំពូល, ដំបូលមានកំពូលរាងច្រឡោ សណ្ឋានដូចកំពូលប្រាសាទក៏មាន, រាងមូលជាកន្សោមតាឱ ឬកន្សោមផ្កាក៏មាន, វិចិត្ររចនាដោយផ្ការំយោលផ្សេងៗ តាមគួរដល់ការប្រកប, ប្រើជាទីសម្រាប់គង់នៃព្រះមហាក្សត្រ ក្នុងព្រះរាជពិធីរាជាពិសេកនៅវេលាថ្វាយព្រះសិទ្ធរស (ស្រោចទឹក) និងសម្រាប់ប្រើក្នុងពិធីស្រោចទឹកចម្រើនព្រះជន្មនៃសម្ដេចព្រះសង្ឃនាយកជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុស្សរថនាម·[បុស-សៈ-រត់]រថស សម្រាប់ជិះរំហើយកម្សាន្តចិត្ត។ តាមរឿងតំណាលក្នុងគម្ពីរជាតកច្រើនអន្លើថា រថមានបុស្បុកព័ណ៌សដែលទឹមសេះឱ្យអូសដើរៗជាមុន, ពួកសេនាបតីមន្ត្រីធំតូចទាំងអស់នាំគ្នាដើរអមហែហមតាមក្រោយ, ផ្សងរកអ្នកមានបុណ្យភ័ព្វអស្ចារ្យដែលគួរទទួលជាទីក្សត្រិយ៍ទ្រង់រាជ្យបាន, ក្នុងកាលដែលផុតគ្មានព្រះរាជវង្សសោះ ឬមានតែព្រះរាជបុត្រីដែលនឹងមិនគួរទទួលរាជ្យបាន ... ហៅថា ផ្សងបុស្សរថ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូនាម·[បូ]សំពត់ព័ណ៌ចងកាច់ជាស្រទាប់ សណ្ឋានស្រដៀងនឹងផ្កាឈើរីក, ប្រើចងផ្នួងឬកម្រងសក់ឬក៏សំណុំសក់ស្ត្រី ជាគ្រឿងធ្វើលម្អតាមសម័យថ្មី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូកគោនាម·[បូក-គោ]ឈ្មោះភ្នំធំខ្ពស់មួយក្នុងពួកភ្នំកំចាយ, ពពកវិល ក្នុងខេត្តកំពត, សព្វថ្ងៃនេះទុកជារមណីដ្ឋាន សម្រាប់កម្សាន្តមួយកន្លែងជារបស់កម្ពុជរដ្ឋ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូកបោះកិរិយាសព្ទ·[បូក-បោះ]បូកសម្រេចដោយគិតលៃលកផាត់ទាត់លើកចោលចេញខ្លះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូកប៉ាន់កិរិយាសព្ទ·[បូក-ប៉ាន់]បូកដោយទូទាត់លៃចែករួចស្រង់រួមឱ្យឃើញជាចំនួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូជនកិច្ចនាម·[បូ-ជៈ-នៈ-កិច]កិច្ចការបូជា; ការរវល់ដោយថ្វាយ ឬដោយជូនព័ស្តុភារអ្វីៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក