វចនានុក្រមពិទ័គ្ធគុណនាម·[ពិ-ទ័ក]ឈ្លាស, វាងវៃ, ប៉ិន, ប្រសប់; ដែលមានចំណេះ (ប្រើជាឋានន្តរឬជាគោរម្យងារមន្ត្រីផងក៏បាន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពិទ្យាធរនាម·[ពិត-ទ្យា-ធ]អ្នកទ្រទ្រង់វិជ្ជា; ភូតពួកមួយអាស្រ័យនៅនាហិមវន្តប្រទេស មានវិជ្ជាអាចឱ្យសម្រេចប្រយោជន៍បាន; បើស្ត្រីហៅថា ពិទ្យាធារិណី ឬ វិជ្ជាធារិណី (មានតំណាលតែក្នុងគម្ពីរដីកា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពិធីករនាម·[ពិ-ធី-ក]អ្នកកាន់កម្មវិធីឬសម្របសម្រួលការប្រជុំឬកម្មវិធីផ្សព្វផ្សាយផ្សេងៗ។ បើស្ត្រីជា ពិធីការិនី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពិធីសារនាម·[ពិ-ធី-សា]ឯកសារដែលមានតម្លៃស្មើនឹងកិច្ចព្រមព្រៀង ប៉ុន្តែមានលក្ខណៈផ្លូវការតិចជាងកិច្ចព្រមព្រៀង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពិធុរនាម·[ពិ-ធុ]នាមអ្នកប្រាជ្ញម្នាក់ (ជាអង្គពោធិសត្វ) មានតំណាលក្នុងវិធុរជាតក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពិធុរភាពនាម·[ពិ-ធុ-រៈ-ភាប]ការកើតទុក្ខម្នេញ; ដំណើរព្រាត់ប្រាសចាកបុគ្គលជាទីស្រឡាញ់ ដូចយ៉ាងព្រាត់ចាកបុត្រ, ភរិយា, ស្វាមី ជាដើម (ព.ទេ.) ឬ (ព.កា.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពិនតូ[ពិន-តូ]ភាជនៈស្ពាន់ ឬប្រាក់ រាងមូលច្រឡោ មានត្រចៀក មានគម្របសម្រាប់ដាក់ចានសម្លតូចៗ ស៊នលើគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពិនិស្ច័យបរិវារសព្ទ·[ពិ-និស-ស្ចៃ]ពាក្យសម្រាប់ប្រើចំពោះតែក្នុងកាព្យ ផ្សំជាមួយនឹងពាក្យ ពិនិត្យ ថា មើលពិនិត្យពិនិស្ច័យ គឺមើលពិនិត្យហើយពិនិត្យទៀតដោយល្អិតល្អ; កាព្យថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពិន័យនាម·[ពិ-នៃ]វិន័យគឺ ច្បាប់ប្រដៅអំពីរបៀបហាត់កាយវាចាឱ្យរាបសា, ច្បាប់ណែនាំឱ្យរក្សាសីលសិក្ខា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពិន្ទងនាម·[ពិន-ទង]ឈ្មោះមច្ឆជាតិមួយប្រភេទ ជាត្រីធំសម្បើមកើតនៅក្នុងសមុទ្រ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពិន្ទុនាម·[ពិន-ទុ]តំណក់; ចំណុចតូចនេះ (.) ; រង្វង់មូលតូចនេះ (ំ) គឺនិគ្គហិត ឬដែលហៅតាមពាក្យសាមញ្ញថា ដំលើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក