វចនានុក្រមយនាម·[យ]តួព្យញ្ជនៈទី២៦នៃអក្ខរក្រមព្យញ្ជនៈខ្មែរ, ជាតួព្យញ្ជនៈទី១ក្នុងសេសវគ្គឬអវគ្គ។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [j] ជាព្យញ្ជនៈក្រអូម ខ្យល់មាត់ សូរត្រដុស ឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយកកិរិយាសព្ទ·[យក]កាន់; នាំ; នាំទៅមក; ទទួល, ព្រមទទួល; ត្រូវការ; ជឿតាម; ប្រកាន់; ប្រកាន់តាម។ល។ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយក់នាម·[យក់]ឈ្មោះថ្មកែវវិសេស មានសាច់រឹងម៉ដ្ឋខៃ ច្រើនតែមានសម្បុរស ឬខៀវ ជារបស់មានតម្លៃ, ពួកចិនច្រើនប្រើជាគ្រឿងអលង្ការប្រដាប់ត្រចៀកឬប្រដាប់ដៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយក់!ឧទានសព្ទ·[យក់]ពាក្យសម្រាប់បង្គាប់សេះឱ្យលើកជើងដោយសេចក្ដីថា លើក! ឬថា ឯងចូរលើក! (ឯងចូរលើកជើងឡើង!)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយក្ខនាម·[យ័ក]អមនុស្សជាអទិស្សមានកាយមានភុម្មទេវតា, វត្ថុទេវតា, អសុរ, បិសាច ជាដើម ទោះមានចិត្តល្អក្ដី មានចិត្តអាក្រក់ក្ដី ដែលពួកមនុស្សរាប់អានធ្វើពលិការបូជា សែនព្រេន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយង់គុណនាម·[យង់]ស្រិល, ណិល, រលោង, រលើប, ឈ្វេង, ហ្វង់; ច្រើនប្រើផ្សំតែជាមួយនឹងពាក្យ ខ្មៅ, ថ្លា, រលីង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយញ្ញនាម·[យ័ញ]ការបូជា, ការសែនព្រេន; ការឱ្យទាន; តាមលទ្ធិព្រាហ្មណ៍ សំដៅការបូជាឬសែនព្រេនផ្សេងៗ មានពិឃាតសត្វអារសាច់បូជាភ្លើងជាដើម; តាមលទ្ធិពុទ្ធសាសនា សំដៅការ ឱ្យទានភោជនាហារជាដើមដល់អ្នកមានសីល ឬដល់ពួកស្មូមពុំរើសមុខ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក