វចនានុក្រមយាណូវនាម·[យា-ណូវ]ឈ្មោះគ្រឿងពុលមួយប្រភេទ (ហៅថា យីណូវ ឬ ជ័រណូវ ក៏មាន, តាមទម្លាប់ដោយស្រុក)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយាត្រា[យាត-ត្រា]ការដើរ, ការចេញចរ, ការដើរផ្លូវ; ការដើរហែ, ការដើរជាពួកជាកង; ការចិញ្ចឹមជីវិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយាននាម·[យាន]គ្រឿងដឹកនាំ, គ្រឿងនាំបន្ទុកទៅមក, គ្រឿងសម្រាប់ជិះ ដូចយ៉ាងរទេះ, រថ, ទូក ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយានជំនិះនាម·[យាន-ជំ-និះ]យានសម្រាប់ដឹកមនុស្សឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្ដោងឬត្រូវគេសណ្ដោង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយានបាត្រនាម·[យា-នៈ-បាត]ទូកក្ដោងយ៉ាងធំ, ភេត្រា(កប៉ាល់ក៏គួរហៅថា យានបាត្រ បានដែរ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយានយន្តូបករណ៍នាម·[យាន-យន់-តូ-ប៉ៈ-ក]យានយន្តពិសេសដែលមានឧបករណ៍ គ្រឿងចក្របំពាក់បន្ថែមដោយគ្មានផ្ទុកមនុស្សឬគ្មានផ្ទុកអីវ៉ាន់នៅក្រៅកាប៊ីន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយានសង្គ្រោះនាម·[យាន-សង់-គ្រោះ]យានដឹកជញ្ជូនដែលបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ដើម្បីសង្គ្រោះបន្ទាន់នូវអ្នកជំងឺ អ្នករបួស ជនរងគ្រោះផ្សេងៗ ឬដឹកសាកសព។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយានអវកាសនាម·[យាន-អៈ-វៈ-កាស]យានវិទ្យាសាស្ត្រដែលបង្ហោះចូលទៅក្នុងគន្លងផែនដីនិងភពនានា ក្នុងគោលបំណងដើម្បីស្រាវជ្រាវ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយានូបករណ៍នាម·[យា-នូ-ប៉ៈ-ក]គ្រឿងប្រដាប់ជាទព្វសម្ភារៈនៃយានទាំងពួង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយានូបភោគនាម·[យា-នូ-ប៉ៈ-ភោក]ស្ថានីយផ្គត់ផ្គង់ កន្លែងផ្គត់ផ្គង់សម្រាប់យានយន្ត និងអ្នកដំណើរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយាបនមត្ត[យា-ប៉ៈ-ណៈ-ម៉ាត់]អាហារសម្រាប់ញ៉ាំងជីវិតឱ្យប្រព្រឹត្តទៅ គឺស្បៀងសម្រាប់ចិញ្ចឹមជីវិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយាប្លងនាម·[យា-ប្លង]ឈ្មោះស្មៅទឹកមួយប្រភេទដើមជាថ្នាំង មានស្នូលសត្រសុសនៅក្នុង ចាក់រុញបញ្ចេញមកក្រៅបានដោយងាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយាមនាម·[យាម]ប្រដាប់របស់នង្គ័លដែលភ្ជាប់ផ្នៀងនិងដងមានសណ្ឋានរៀវខាងចុង រាងកោងស្រួចមកខាងក្រោយសម្រាប់កាន់ភ្ជួរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក