វចនានុក្រមលន្លង់គុណនាម·[លន់-លង់]ដែលស្រងេះស្រងោច ព្រោះឃើញវាលធំធេងឆ្ងាយសន្លឹមឬឃើញទីប្លែកចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលន្លោច[លន់-លោច]ដែលនឹកសង្វេគស្រងោចចិត្ត ឬដែលស្រងេះស្រងោច; ដែលព្រួយចំបែងសង្រេងចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលបនាម·[លប]ឈ្មោះនេសាទុបករណ៍ពួកទ្រូតែមានរាងស្មើចុងស្មើដើម ឬខ្ពស់ម្ខាង ឬក៏ខ្ពស់ទាំងពីរខាង សម្រាប់ដាក់ផ្ដេកក៏មាន ដាក់បញ្ឈរក៏មាន ឱ្យមច្ឆជាតិចូលតាមប្រឹស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលប់នាម·[លប់]ប្រដាប់មានសណ្ឋានជាទ្រុង រុំស្លឹកឈើស្រស់មានប៉ែកដាក់បក្សីធ្នាក់ មានប៉ែកសំណាញ់ មានគន្លឹះថ្លោះបាន សម្រាប់ឱ្យជាប់បក្សីព្រៃដែលដេញធ្នាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលមនាម·[លម]ប្រដាប់ធ្វើដោយសំពត់ ឬដោយស្បែកសម្លាប់មានស្រទាប់ដោយឡែកពីគ្នា សម្រាប់ប្រើការដាក់ប្រាក់ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលម៉ើនាម·[លៈ-ម៉ើ]ឈ្មោះឈើមួយប្រភេទសន្តានត្នោត តែមានស្លឹកនិងបន្លាផ្សេងគ្នាអំពីត្នោត ផ្លែតូចៗមានរសផ្អែម ប្រើធ្វើជាបង្អែម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលម្អនាម·[លំ-អ]សេចក្ដីល្អ, ភាវៈល្អ គឺបែបភាព, បែបបទ, លំនាំ, សណ្ឋាន, ទ្រង់, កិរិយា ...ដែលល្អ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក