វចនានុក្រមលម្អក់ព័ណ៌កិរិយាសព្ទ·[លំ-អក់-ព័រ]ធ្វើពណ៌ឱ្យល្អក់ គឺសម្ដែងអាការៈកិរិយាពុំសមគួរនៅមុខអ្នកដទៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលម្អន់កិរិយាសព្ទ·[លំ-អន់](ព.ប្រ.) ធ្វើឱ្យខ្ទេចខ្ទី; ឱ្យវិនាសអន្តរាយមិនឱ្យលូតលាស់ចម្រើនតទៅទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលម្អៀងកិរិយាសព្ទ·[លំ-អៀង]ធ្វើឱ្យល្អៀង, ឱ្យផ្អៀងទៅរកម្ខាងជាងម្ខាង (ចំពោះតែផ្លូវចិត្ត) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលយកែវនាម·[លយ-កែវ]ឈ្មោះទឹកធ្វើដោយដាក់ចំណិតសាច់ផ្លែឈើ មានរសជូរ ឬកំពឹសក្រូចពោធិ៍សាត់ជាដើមបណ្ដែតក្នុងទឹកលាយស្ករនិងអំបិលខ្លះ មានរសផ្អែមលាយជូរប្រៃបន្តិចៗ (បើធ្វើកំពឹសក្រូច ខ្មែរហៅ កំពឹសក្រូចបណ្ដែត)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលយឆាយកិរិយាសព្ទ, គុណកិរិយា·[លយ-ឆាយ]លយជាយ គឺស្លៀកសំពត់សម្លុយក្បិន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលយៈនាម·[លៈ-យៈ]ឈ្មោះមាត្រារាប់វេលាចំនួន១០ខណៈ គឺ១០០ការផ្ទាត់ម្រាមដៃបន្តគ្នាមិនដាច់; តាមលទ្ធិបុរាណ ប្រាប់បែបឱ្យរាប់ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលលកខ្មោចនាម·[ល-លក-ខ្មោច]ឈ្មោះបក្សីមួយប្រភេទ មាត្រធំវែងឆ្លឹមបន្តិចជាងលលកទ្រាំង សម្បុរខៀវស្រអាប់ ហើរលឿនភ្លែត, ជាសត្វរកស៊ីយប់ច្រើនជាងថ្ងៃ; គេច្រើននិយាយថា កាលបើវាហើរប៉ះត្រូវខ្លួនមនុស្សឬគោ, ក្របី, សេះ លុះយូរបន្តិចទៅតែងតែបណ្ដាលឱ្យកើតជារោគស្រយង់ ក្លាយទៅជាស្វិតដៃឬស្វិតជើង ហៅថា រោគលលកប្រះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលលកទ្រាំងនាម·[ល-លក-ទ្រាំង]ឈ្មោះបក្សីមួយប្រភេទ រូបរាងស្រដៀងនឹងលលក តែតូចខ្លីជាង, យំឮសូរញាប់រន្ថាន់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលលកប្រះនាម·[ល-លក-ប្រះ]ឈ្មោះរោគស្រយង់ស្វិតដៃឬស្វិតជើងកើតអំពីលលកខ្មោចហើរប៉ះត្រូវ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលលក់កិរិយាសព្ទ·[ល-លក់]ឱ្យរបស់ទៅអ្នកទិញដោយយកថ្លៃ។ ទិញខ្លះ លក់ខ្លះ និងដូរខ្លះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក