វចនានុក្រមឡឺតគុណនាម·[ឡឺត]ដែលតម្លើងឫកឬលេងឫកហួសភាពខ្លួន, ដែលសម្ដែងឫកពាឬអាការៈកិរិយាខ្ពស់ហួសប្រមាណខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡឺនឡង់គុណនាម, គុណកិរិយា·[ឡឺន-ឡង់]ដែលបើកភ្នែកធំធ្វើក្រឡង់ដោយអាការៈឆ្ងល់ខ្លាំង ឬភ័យខ្លាំង ឬក៏ព្រោះជាប់កុនជាប់ដំណើរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡឺមគុណកិរិយា·[ឡឺម]ដែលបង្ហាញមុខឱ្យឃើញមួយភ្លែតៗ; ដែលចួនឃើញចួនបាត់ឬភ្លាមឃើញភ្លាមបាត់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡឺសេមីនាម·[ឡឺ-សេ-មី](វេជ្ជ.) មហារីកឈាម(ព.សា.)។ រោគសញ្ញានៃជំងឺនេះ គីមានការកើនឡើងនៃគោលិកា-សដែលមិនអាចទប់ស្កាត់បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡុកឈិតនាម·[ឡុក-ឈិត]ឈ្មោះបង្អែមម្យ៉ាងធ្វើពីសាច់គ្រាប់ផ្លែដូងជក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡុកអៅនាម·[ឡុក-អៅ](សេ.ហិ.) ការបិទសហគ្រាសឬគ្រឺះស្ថានទាំងមូលឬផ្នែកណាមួយដោយនិយោជកក្នុងឱកាសដែលមានវិវាទការងារក្នុងករណីដែលមានការបដិសេធសេចក្ដីសម្រេចរបស់អាជ្ញាកណ្ដាល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡុងចុងគុណកិរិយា, គុណនាម·[ឡុង-ចុង]ទាំងអស់ ដែលខាតបង់ឬខូចខាតទាំងអស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡុងសុងនាម·[ឡុង-សុង]ឈ្មោះបែបទម្រង់សក់មួយប្រភេទនៃបុរស កាត់ចៀរជើងសក់មូល សណ្ឋានស្រដៀងនឹងផ្កាសម្បួរទេសឬផ្កាក្ទម្ពប៉ែកខាងលើទុកឱ្យមានភាពវែងក្រពុំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡុបៗគុណកិរិយា, គុណនាម·[ឡុប-ឡុប]ញាប់ៗប្រឡិបប្រឡុប ឬ រឡិបរឡប់ពុំសូវច្បាស់លាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡុលៗគុណកិរិយា, គុណនាម·[ឡុល-ឡុល]ដែលមានសូរក្អុលៗ ឬគ្រលរមិនច្បាស់ ព្រោះអណ្ដាតធំពេកឬព្រោះពិការអណ្ដាត, រឹងអណ្ដាតឬក៏ព្រោះនិយាយទាំងកំពុងមានអ្វីនៅពេញក្នុងមាត់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡូគុណកិរិយា·[ឡូ]អំពីសូរស្រែកខ្លាំងឮគ្រលួច ឬសូរនិយាយខ្លាំងពេញសំឡេង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡូជីស្ទិកនាម·[ឡូ-ជី-ស្ទិច](សេ.ហិ.) ដំណើរការឬសកម្មភាពនៃការគ្រប់គ្រងធនធាន (ម្ហូប អាហារ សម្ភារៈ បរិក្ខារ សត្វ។ល។) ដោយទទួលរក្សាទុក និងបញ្ជូនទៅកាន់ទីតាំងណាមួយដែលគេតម្រូវ។ ដំណើរការឬសកម្មភាពក្នុងប្រព័ន្ធឡូជីស្ទិក មានការវេចខ្ចប់ ការដឹកជញ្ជូន ការស្តុកទុកក្នុងឃ្លាំងជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក