វចនានុក្រមឡូញគុណនាម·[ឡូញ](ព.បុ.) មូលស្រួចជ្រលមសណ្ឋានគូទត្រល់ (សម័យឥឡូវមិនដែលប្រើ)។ (ព.សា.) មិនឡូញទេ មិនកើតទេ, មិនផេះទេ។ ជួនកាលប្រើសំដៅសេចក្ដីថា "ខូច, វិនាស; មិនកើតការ" ក៏មាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡូតូនាម·[ឡូ-តូ]ឈ្មោះល្បែងមួយប្រភេទ លេងដោយការទាញយកគ្រាប់មានលេខចេញដោយចៃដន្យជាបន្តបន្ទាប់ សម្រាប់ឱ្យអ្នកលេងម្នាក់ៗតម្រៀបគ្រាប់នីមួយៗនៅលើក្រឡាមានលេខក្នុងផ្ទាំងក្រដាស(ឬបន្ទះក្ដារ) រៀងៗខ្លួន, អ្នកដាក់គ្រាប់បានពេញក្រឡាមុនគេជាអ្នកឈ្នះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡូយគុណនាម, គុណកិរិយា·[ឡូយ]ស្អាត សង្ហា : ស្លៀកពាក់ឡូយ, រាងឡូយ។ ពាក្យប្រើកាត់ខ្លីមកពីពាក្យ ឡូយថូយ ដែលពីមុនគេសំដៅសេចក្ដីថា "ផ្ដាស, ផ្ដេសផ្ដាស" :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡូយថូយគុណនាម, គុណកិរិយា·[ឡូយ-ថូយ]ដែលមិនយកចិត្តទុកដាក់, សោះអង្គើយ; ខ្ជីខ្ជា; ដែលតាមតែបាន, តាមតែរួចពីដៃ; ដែលឥតប្រយោជន៍; ផ្ដេសផ្ដាស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡើងចាងកិរិយាសព្ទ, គុណនាម·[ឡើង-ចាង]បានចិត្តទ្រើសឃ្នង, ទ្រនង់មិនសូវកោតក្រែង, មិនសូវស្ដាប់បង្គាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡើងដៃកិរិយាសព្ទ·[ឡើង-ដៃ]មានសេចក្ដីចម្រើន, មានស្រីសួស្ដី, មានលាភ, មានយស ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡើងបុណ្យកិរិយាសព្ទ·[ឡើង-បុន]លឿនងារការឬបណ្ដាស័ក្ដិពីថ្នាក់ទាបទៅថ្នាក់ខ្ពស់ ឬពីថ្នាក់តូចទៅថ្នាក់ធំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡើងរាជ្យកិរិយាសព្ទ·[ឡើង-រាច]បានទីជាក្សត្រិយ៍ទ្រង់រាជ្យ, បានសោយរាជ្យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឡើងស៊េរីកិរិយាសព្ទ·[ឡើង-ស៊េ-រី](សំនួន.) កែឬរចនាឱ្យកាន់តែទំនើប; ផ្លាស់ប្ដូរស្ថានភាពឱ្យកាន់តែទំនើបឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក