វចនានុក្រមអារាធនា[អា-រ៉ា-ធៈ-នា]សេចក្ដីពេញចិត្ត; ការរាប់រក; ការឱបអរ; ការយកចិត្តយកថ្លើម; ការប្រោសប្រាណ; ការបូជា; សេចក្ដីសម្រេច; ការនិមន្ត, ការអញ្ជើញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអារាធន—[អា-រ៉ា-ធៈ-នៈ—](ម.ព. អារាធនា) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអារាមនាម·[អា-រ៉ាម]ប្រទេសឬទីដែលនាំទឹកចិត្តឱ្យរីករាយសប្បាយ គឺ សួន, សួនច្បារ; អាវាសដែលមានសួនច្បារនិងកុដិលំនៅនៃពួកបព្វជិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអារាមិកនាម·[អា-រ៉ា-មិក]អ្នកកាន់កាប់ឬអ្នករក្សាសួន; អ្នកទំនុកបម្រុងផ្គត់ផ្គង់វត្ត (ញោមវត្ត)។ ក្នុងបុរាណសម័យ អារាមិក ឬអារាមិកា សំដៅចំពោះឧបាសកឬឧបាសិកាអ្នកទទួលភារៈទំនុកបម្រុងវត្ត, សម័យបច្ចុប្បន្ននេះ គួរហៅអាចារ្យវត្តថា អារាមិក ឬ អារាមិកជន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអារាមិកជននាម·[អា-រ៉ា-មិ-កៈ-ជន់]ឧបាសក ឧបាសិកា ដែលទទួលភារៈទំនុកបម្រុងវត្តអារាម, អាចារ្យវត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអារាមូបចារៈនាម·[អា-រ៉ា-ម៉ូ-ប៉ៈ-ចា-រ៉ៈ]ទីជិតអារាម, ព្រំកំណត់ត្រឹមរបងវត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអារីអារ៉បនាម·[អា-រី-អា-រ៉ប]ដែលអើពើ, ដែលចេះឈឺឆ្អាលគ្នា, ដែលចេះយកចិត្តយកថ្លើមគ្នា, ដែលចេះជួយសង្គ្រោះគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអារឹសគុណនាម·[អា-រ៉ឹស]ដែលមិនគង់កូន, ដែលមានកូនពុំគង់ គឺដែលមានកូនច្រើនដងដែរ ប៉ុន្តែមិនគង់ គ្រាន់តែកើតមកនៅមិនបានយូរប៉ុន្មាន ចេះតែស្លាប់ឬគ្រាន់តែកើតមកស្លាប់ភ្លាមៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអារោគ្យនាម·[អា-រោក]ដំណើរមិនមានរោគ; សេចក្ដីសុខសប្បាយកាយ; ភាពឬដំណើរជាអ្នកសុខសប្បាយខ្លួន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអារោគ្យ—[អា-រោ-គ្យៈ—](ម.ព. អារោគ្យ) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក