វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ខេមរៈ

នាម[ខេ-ម៉ៈ-រ៉ៈ]

ខ្មែរ; (ពាក្យនេះមានទំនងជាបាលីភាសាដែលប្រែថា "មនុស្សមានសេចក្ដីក្សេម" មកអំពីវិគ្គហៈថា "ខេមំ យស្ស អត្ថីតិ ខេមរោ" ឬជាពហុវចនៈថា "ខេមំ យេសមត្ថីតិ ខេមរា"; ប៉ុន្តែនឹងពោលឱ្យប្រាកដថា បានជាហៅ "ខេមរៈៗ" នោះ ពីព្រោះប្រែថា មានសេចក្ដីក្សេម ដូច្នេះក៏អាចដឹងប្រាកដពុំបាន ព្រោះក្នុងសិលាចារឹកបុរាណ សរសេរ "ក្មែរ" ក៏មាន។

មើលអត្ថន័យ
វចនានុក្រម

ខែ

[ខែ]

រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗ តាមដំណើរព្រះចន្ទឬដំណើរព្រះអាទិត្យមាន ១២រាសី; ក្នុងរាសីនីមួយៗ មាន ២៨, ២៩, ៣០ឬ៣១ថ្ងៃ ហៅថា ខែ។ ឯខែទាំង ១២មានចន្ទគតិគឺ មិគសិរ ទី ១, បុស្ស ទី ២, មាឃ ទី ៣, ផគ្គុណ ទី ៤, ចេត្រ ទី ៥, ពិសាខ ទី ៦, ជេស្ឋ ទី ៧, អាសាធ ទី ៨, ស្រាពណ៍ ទី ៩, ភទ្របទ ទី ១០, អស្សុជ ទី ១១, កត្តិក ទី ១២។ កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ត្រូវសរសេរលេខ ១ជាជំនួសខែមិគសិរ លេខ ២ជាជំនួសខែបុស្ស។ល។ ខែអាសាធ ជួនកាលមាន ២ដង មុនឈ្មោះ បឋមាសាធ ក្រោយឈ្មោះ ទុតិយាសាធ; បើយកលេខប្រើជាជំនួសខែបឋមាសាធ ត្រូវដាក់លេខ ៨ក្រោមសូន្យ (᧠), ខែទុតិយាសាធ ត្រូវដាក់លេខ ៨ពីរតម្រួតលើគ្នា (᧰)។

មើលអត្ថន័យ