វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ខ្មែរក្រហម

នាម[ខ្មែ-ក្រ-ហម]

ក្រុមខ្មែរឆ្វេងនិយម (អ្នកមាននិន្នាការកុម្មុយនីស្ត) ដែលសម្ដេចព្រះនរោត្តម សីហនុ បានហៅនៅចុងទសវត្សរ៍ទី៦នៃសតវត្សរ៍ទី២០:

មើលអត្ថន័យ
វចនានុក្រម

ខ្មែរវៀតមិញ

នាម[ខ្មែ-វៀត-មិញ]

ចលនាតស៊ូខ្មែរមាននិន្នាការកុម្មុយនីស្តនិងចលនាខ្មែរឥស្សរៈនានា ដែលមានសម្ព័ន្ធភាពជាមួយចលនាតស៊ូវៀតមិញ ក្នុងការទាមទារឯករាជ្យពីបារាំង។

មើលអត្ថន័យ
វចនានុក្រម

ខ្មែរសេរី

នាម[ខ្មែ-សេ-រ៉ី]

ចលនាតស៊ូមួយដែលលេចឡើងតាំងពីខែមីនា ឆ្នាំ១៩៥២ដោយគេមានឈ្មោះថា ចលនាប្រជាជនសេរី ហើយបានដូរឈ្មោះថា ខ្មែរសេរី នៅក្រោយឆ្នាំ១៩៥៥។

មើលអត្ថន័យ
វចនានុក្រម

ខ្មែរឥស្សរៈ

នាម[ខ្មែ-អ៊ិ-សៈ-រ៉ៈ]

បុគ្គលឬក្រុមដែលបានកាន់អាវុធប្រឆាំងនឹងបារាំង ក្នុងការតស៊ូដើម្បីឯករាជ្យពីឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៥៣ហើយក្រុមទាំងនោះមាននិន្នាការនយោបាយនិងមនោគមវិជ្ជាផ្សេងៗពីគ្នា។

មើលអត្ថន័យ
វចនានុក្រម

ខ្យង

នាម[ខ្យង]

ឈ្មោះសត្វសន្តាននឹងស័ង្ខ សម្បកសន្តានខ្ចៅតែរូបធំជាងខ្ចៅជាងគ្រែង ខ្លះមានពុកមាត់, ខ្លះគូទស្រួច, ខ្លះទាល; គូទស្រួចហៅ ខ្យងគូទស្រួច, គូទទាលហៅថា ខ្យងគូទទាល, មានទឹកជាលំនៅខ្លះ, នៅលើគោកខ្លះ។ ស្រុកខ្លះហៅ ខ្ចង ព្រោះគេយល់ថាគូនឹងខ្ចៅ, គេនិយាយថា ខ្ចងខ្ចៅ, ប៉ុន្តែតាមពិត ខ្យងនេះប្រើមកយូរណាស់ហើយ។

មើលអត្ថន័យ
វចនានុក្រម

ខ្យល់

នាម[ខ្យល់]

wind

សភាវៈដែលបក់, ដែលផាត់ទៅមកតាមធម្មតាលោក គឺរំជួលអាកាស។ ពាក្យនេះស្រុកខ្លះហៅ ខ្ចរ (អ.ថ. ខ្ចល់)។ បើហៅដូច្នេះ ដូចជាមានន័យសមដែរ ព្រោះមកពីភាសា សំ.បា. "ខចរ ប្រែថា សភាវៈ ឬដំណើរទៅតាមអាកាស " ប៉ុន្តែយើងកែឱ្យហៅ ខ្ចរ វិញពុំកើតទេ ព្រោះយើងប្រើជា ខ្យល់ មកយូរហើយ។

មើលអត្ថន័យ