វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

គីឡូ

នាម[គី-ឡូ]

បុព្វបទនៃខ្នាតដែលមានតម្លៃស្មើ ១០០០ឯកតា ឬ ១០០០ដង នៅក្នុងប្រព័ន្ធរង្វាស់។ បារាំងប្រើជា ន. ជាពាក្យបំប្រួញរបស់ពាក្យថា គីឡូក្រាម គឺបើគេនិយាយថា ១គីឡូ ឬ ២គីឡូ បានន័យថា ទម្ងន់ ១គីឡូក្រាម ឬ ២គីឡូក្រាម។ ចំណែកខ្មែរយើងប្រើពាក្យ គីឡូ នេះសំដៅយកទាំងទម្ងន់ទាំងចម្ងាយដូចជា អង្ករ១គីឡូ គឺអង្ករ ១គីឡូក្រាម (១០០០ក្រាម) ; ផ្លូវមានចម្ងាយ ១គីឡូ គឺផ្លូវមានចម្ងាយ ១គីឡូម៉ែត្រ (១០០០ម៉ែត្រ)។

មើលអត្ថន័យ
វចនានុក្រម

គីឡូបៃ

នាម[គី-ឡូ-បៃ]

(ប.ព.) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង ១០២៤បៃ។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក ១គីឡូបៃ ស្មើនឹង ១០០០បៃ ហើយអក្សរកាត់គឺ Kb។

មើលអត្ថន័យ
វចនានុក្រម

គីឡូប៊ីត

នាម[គី-ឡូ-ប៊ីត]

(ប.ព.) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង ១០២៤ប៊ីត។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក ១គីឡូប៊ីត ស្មើនឹង ១០០០ប៊ីត ហើយអក្សរកាត់គឺ Kb ឬ Kbit។

មើលអត្ថន័យ
វចនានុក្រម

គីឡូវ៉ាត់ម៉ោង

នាម[គី-ឡូ-វ៉ាត់-ម៉ោង]

ខ្នាតនៃថាមពលចំនួន ១០០០វ៉ាត់ក្នុងមួយម៉ោង។ គេច្រើនប្រើខ្នាតនេះដើម្បីវាស់បរិមាណអគ្គិសនីដែលបានប្រើប្រាស់។ ពាក្យសាមញ្ញគេច្រើនហៅត្រឹមគីឡូប៉ុណ្ណោះ :

មើលអត្ថន័យ