វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

គោព្រៃ

នាម[គោ-ព្រៃ]

គោដែលមានពូជកើតក្នុងព្រៃ រស់នៅក្នុងព្រៃ (មានតែក្នុងខេត្តកំពង់ធំ), ជាគោមានមាឌធំៗ, ស្នែងមានរំពត់រមួល, សម្បុរខ្លួនខ្មៅរលើប, មានពពាលសត្រង់កជើងទាំង ៤(ហៅថា ចាំងជើង) ក្នុងសម័យបុរាណព្រេងនាយ, គេទាក់យកកូនឈ្មោលស្ទាវៗមកផ្សាំង លុះវាធំឡើង គេទុកវាជា បាក្រោល, កូនកាត់ពីបានោះ បើឈ្មោលមានមាឌធំៗ ស្រដៀងនឹងបាវា មានរំពត់ស្នែងដូចបាវាដែរ, គេហៅថា គោខ្មែរ កូនគោខ្មែរនេះ គេហៅ គោល្បាយ, លុះតពូជរៀងចុះមកគេក៏នៅតែហៅគោទាំងនោះថា គោខ្មែរៗ ជាប់រហូតមក, គោពូជផ្សេងអំពីពូជគោខ្មែរនោះ ដោយហេតុគេនាំយកពីប្រទេសសៀមមក, ហៅថា គោសៀម, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ឈ្មោះទាំងនោះក៏រលុបបាត់អស់ទៅហើយ នៅមានតែពាក្យថា គោៗ ប៉ុណ្ណោះឯង។ បាគោព្រៃនោះបើវារោទ៍រំពង ដែលហៅថា សូរមួយយោបំគោឧសភ ឮទៅដល់ទីណា មេគោទាំងឡាយក្នុងទីនោះ លុះសម្រាលកូនមក កូននោះក៏កាត់បានមកបាឧសភនោះដែរ។ ក្នុងរជ្ជកាលព្រេងនាយ ត្រូវ ឧកញ៉ាពហុលទេព (ចៅហ្វាយត្រួតត្រាខាងគោ) ហូតយកគោកូនកាត់ ក្នុងមួយក្រោល ត្រូវហូតយកមួយមកបញ្ចូលជា គោព្រះរាជទ្រព្យ ហៅថា ហូតភ្នែកបា ម្ចាស់ក្រោលត្រូវតែយល់ព្រមឱ្យដកហូត ព្រោះជាការចាំបាច់តាមមាត្រាច្បាប់ ក្រមពហុលទេព ...។

មើលអត្ថន័យ
វចនានុក្រម

គោម

នាម[គោម]

ប្រទីបមានឡត, មានប្រឆេះ, មានលំផូង; មានច្រើនបែប ច្រើនយ៉ាង រូបរាងសណ្ឋានផ្សេងៗគ្នា, សម្រាប់ប្រើកាន់ លើកដាក់បាន ហៅថា គោមដៃ; សម្រាប់ព្យួរ ហៅថា គោមព្យួរ ...។

មើលអត្ថន័យ
វចនានុក្រម

គោមូត្រ

នាម[គោ-ម៉ូត]

ឈ្មោះគ្រឿងវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានស្រដៀងនឹងកង្កាញ់ទឹកនោមគោ (៚) សម្រាប់ប្រើសរសេរ ដាក់ត្រង់កន្លែងបញ្ចប់សេចក្ដី ដែលចប់អស់ហើយត្រឹមប៉ុណ្ណោះ, ច្រើនប្រើក្នុងទីចប់ស្រេចនៃកាព្យ។ គ្រឿងវណ្ណយុត្តិនេះ អ្នកលង្កាទ្វីប ប្រើដាក់ត្រង់ទីចប់នៃគាថាបាលីមួយៗ សម្គាល់ជាខ្យល់សំឡេងរនរន្ថាន់ដូចកង្កាញ់រលក តាមទំនងបទ សរភញ្ញ ម្យ៉ាងដែលហៅថា តរង្គៈ; ប្រហែលជាពួកបុព្វបុរសរបស់យើងពីដើមប្រើបែបនេះតាមលង្កាទ្វីប សម្រាប់ដាក់ចំពោះតែត្រង់កន្លែងបញ្ចប់ពាក្យកាព្យឃ្លោង ជាគ្រឿងសម្គាល់សំឡេងរនទេដឹង? លុះយូរៗតមក ទោះបីពាក្យរាយ ក៏ប្រើវណ្ណយុត្តិនេះដែរ។

មើលអត្ថន័យ