វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

គ្រូសូត្រឆ្វេង

នាម[គ្រូ-សូត-ឆ្វេង]

(ស.ស.) ឋានន្តរសក្ដិរបស់មន្ត្រីសង្ឃ ដែលមានតួនាទីជាជំនួយការរបស់គ្រូចៅអធិការវត្ត។ គ្រូសូត្រឆ្វេង ត្រូវកាន់បញ្ជីគរុភណ្ឌព្រមទាំងត្រួតត្រាមើលបញ្ជីប្រាក់ចំណូលចំណាយរួមជាមួយនឹងអាចារ្យវត្ត។ គ្រូសូត្រឆ្វេងក៏មានតួនាទីត្រូវត្រួតត្រាសាលាសិក្សាទាំងអស់ក្នុងវត្ត ព្រមទាំងប្រាស្រ័យទៅកាន់រាជការមុខក្រសួងខាងសិក្សា ហើយសំអាតទីវត្ត ជួសជុលទីសេនាសនៈឬសង់ថ្មី រួបរួមជាមួយអាចារ្យវត្ត :

មើលអត្ថន័យ
វចនានុក្រម

គ្រូសូត្រស្តាំ

នាម[គ្រូ-សូត-ស្ដាំ]

(ស.ស.) ឋានន្តរសក្ដិរបស់មន្ត្រីសង្ឃ ដែលមានតួនាទីជាជំនួយការរបស់គ្រូចៅអធិការវត្ត ហើយត្រូវកាន់សៀវភៅសំណៅសំបុត្រចេញ ចូល, លេខឆាយា សង្ឃដីកា, បញ្ជីរាយនាម ភិក្ខុ សាមណេរក្នុងវត្ត និងសៀវភៅភិក្ខុ សាមណេរចូលមកកាន់វត្ត១និងចេញពីវត្ត១ព្រមទាំងត្រួតត្រាវត្តទាំងមូលជំនួសចៅអធិការ :

មើលអត្ថន័យ