វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ចណ្ឌាល

នាម[ច័ន-ឌាល]

មនុស្សពូជសូទ្រៈពួកមួយ គឺពួកមនុស្សត្រកូលទាបដែលមានពូជដើម កើតអំពីបិតាពូជសូទ្រៈ មាតាពូជព្រាហ្មណ៍ (ក្នុងសម័យបុរាណពីព្រេងនាយ)។ ក្នុងសម័យសព្វថ្ងៃនេះ សំដៅចំពោះមនុស្សដែលដុនដាបថោកទាប ហើយកាចព្រហើនមិនក្រែងច្បាប់ ជាមនុស្សឥតអៀនខ្មាស ដើរសាត់អណ្ដែតទៅជ្រកអាស្រ័យនៅដោយសារអ្នកដទៃ ចេញពីផ្ទះនេះទៅនៅផ្ទះនោះ ចេញពីផ្ទះនោះទៅនៅផ្ទះឯណោះ ជាអ្នកអែបអបគ្រាន់តែចិញ្ចឹមជីវិត ប្រព្រឹត្តអំពើកាចច្រឡោងខាមជានិច្ច ប៉ុន្តែមិនប្រព្រឹត្តធ្វើចោរកម្មទេ។

មើលអត្ថន័យ
វចនានុក្រម

ចតុប្បច្ច័យ

នាម[ចៈ-តុប-ប៉័ច-ច័យ]

គ្រឿងសម្រាប់អាស្រ័យ ៤យ៉ាង គឺ ចីវរ គ្រឿងស្លៀកដណ្ដប់, បិណ្ឌបាត អាហារ, សេនាសនៈ លំនៅ, គិលានភេសជ្ជៈ ថ្នាំរំងាប់ជំងឺ, រំងាប់រោគ (ពាក្យសម្រាប់ប្រើក្នុងវិន័យខាងព្រះពុទ្ធសាសនា)។

មើលអត្ថន័យ
វចនានុក្រម

ចតុប្បារិសុទ្ធិសីល

នាម[ចៈ-តុប-ប៉ា-រ៉ិ-សុត-ធិ-សិល]

សីលគឺសេចក្ដីបរិសុទ្ធិ ៤យ៉ាង (សម្រាប់ភិក្ខុក្នុងព្រះពុទ្ធសាសនា) គឺ ១បាតិមោក្ខសំវរៈ សង្រួមតាមសិក្ខាបទក្នុងបាតិមោក្ខ គឺមិនប្រព្រឹត្តល្មើសកន្លងពុទ្ធប្បញ្ញត្តិ, ប្រព្រឹត្តត្រឹមត្រង់តាមពុទ្ធានុញ្ញាត; ២ឥន្ទ្រិយសំវរៈ សង្រួមឥន្ទ្រិយទាំង ៦គឺភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត; ៣អាជីវបារិសុទ្ធិ ចិញ្ចឹមជីវិតតាមគន្លងនៃសេចក្ដីបរិសុទ្ធិ មានវៀរចាកការប្រចុបប្រចែងគ្រហស្ថជាដើម; ៤បច្ចយសន្និស្សិត ពិចារណាសិនហើយទើបបរិភោគបច្ច័យ ៤គឺ ចីវរ, បិណ្ឌបាត, សេនាសនៈ, គិលានភេសជ្ជៈ។

មើលអត្ថន័យ