វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ឆ

នាម[ឆ]

តួព្យញ្ជនៈទី៧នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី២ក្នុងវគ្គទី២។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [cʰ] ជាព្យញ្ជនៈក្រអូម ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។

មើលអត្ថន័យ
វចនានុក្រម

ឆកាមាវចរ

នាម[ឆ-កា-ម៉ា-វ៉ៈ-ច]

ឋានសួគ៌៦ជាន់ក្នុងពួកកាមភពគឺ ចាតុម្មហារាជិកា, តាវត្តិង្ស, យាមា, តុសិត, និម្មានរតី, បរនិម្មិតវសវត្តី។ (តាមសំយោគវិធានត្រូវតម្រួត ក ជា ឆក្កាមាវចរ)។

មើលអត្ថន័យ