វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ជម្ពូទ្វីប

នាម[ជំ-ពូ-ទ្វីប]

ឈ្មោះទ្វីបធំមួយ ដែលលោកកំណត់ហៅដោយមានដើមព្រីងធំសម្បើម ដុះនៅនាភ្នំសុមេរុជាគោលចារឹក ហៅថា ព្រីងប្រចាំទ្វីប, មានផ្លែធំៗ, កាលបើទុំជ្រុះចុះមក, លុះដល់រលួយទៅជាទឹកហូរច្រោះកើតជាស្ទឹងមួយហៅ ស្ទឹងជម្ពូ, កករដីក្បែរខាងទាំងពីរជ្រាបទឹកផ្លែព្រីងនោះ លុះត្រូវខ្យល់បក់យូរៗទៅក៏ខះស្ងួតក្លាយជាមាសវិសេសមួយយ៉ាងហៅថា មាសជម្ពូនទ (មាសជម្ពូនុទ)។ កាលពីក្នុងសម័យបុរាណលោកសំដៅចំពោះត្រង់មធ្យមប្រទេស (ឥណ្ឌា) ទាំងមូលហៅថា ជម្ពូទ្វីប ...។

មើលអត្ថន័យ
វចនានុក្រម

ជម្ពូនទៈ

នាម[ជំ-ពូ-នៈ-ទៈ]

ឈ្មោះមាសវិសេសមួយប្រភេទ កើតអំពីកករដីដែលជ្រាបជោកដោយទឹកផ្លែព្រីងប្រចាំទ្វីប, ជាមាសបរិសុទ្ធឥតមានមន្ទិល មានសាច់ល្អបំផុតជាងមាសទាំងពួង, មាសនេះ សូម្បីព្រះសម្មាសម្ពុទ្ធ ក៏ទ្រង់ត្រាស់សរសើរដែរ; ខ្មែរយើងហៅក្លាយមកជា មាសជម្ពូនុទ។

មើលអត្ថន័យ
វចនានុក្រម

ជម្ពូពាន

នាម[ជំ-ពូ-ពាន]

ឈ្មោះស្ដេចស្វាមួយក្នុងរឿងរាមកេរ្តិ៍ ថាកើតពីក្អែលព្រះឥសូរ; ក្នុងរាមាយណៈហៅ ជាម្ពវាន ឬ ឫក្សរាជ ថាកើតអំពីទឹកព្រះនេត្រនៃមហាព្រហ្ម ដែលទ្រង់ជូត ហើយរលាស់ចោលលើផែនដី ...។

មើលអត្ថន័យ
វចនានុក្រម

ជម្ម

នាម[ជាំ]

មនុស្សស្លាប់គំនិត គឺមនុស្សដែលឥតបានគិតពីខុសពីត្រូវ ចង់ធ្វើអ្វីក៏ចេះតែធ្វើៗ ទៅតាមទំនើងចិត្តខ្លួន; មនុស្សគម្រក់ចោលម្សៀត (គេច្រើនប្រើសម្ដីនេះដោយកំហឹងខ្លាំង, ដោយមើលងាយឥតក្រែង) :

មើលអត្ថន័យ