វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ជីវពល

នាម[ជី-វៈ-ពល់]

ពលក្លាហាន, កងកម្លាំងដ៏អង់អាច គឺបុរសជាពលរដ្ឋធម្មតាដែលស្លៀកពាក់ជាទាហាន ក្នុងគ្រាស្រុកទេសមានភ័យអាសន្នជាជំនួយដល់ក្រុមទាហានក្នុងក្របខ័ណ្ឌ (ជាគូដៃនឹង នារីក្លាហាន)។

មើលអត្ថន័យ
វចនានុក្រម

ជីវភូមិវិទ្យា

នាម[ជី-វៈ-ភូម-វិត-ទ្យា]

ការសិក្សាតាមបែបវិទ្យាសាស្ត្រអំពីរបាយភាវៈរស់ (មនុស្ស សត្វ និងរុក្ខជាតិ) និងស្ថានប្រព័ន្ធទៅតាមភូមិសាស្ត្រ និងបុព្វហេតុដែលនាំឱ្យមានរបាយខុសៗគ្នា។

មើលអត្ថន័យ
វចនានុក្រម

ជីវមណ្ឌល

នាម[ជី-វៈ-មន់-ឌល់]

មណ្ឌលដែលផ្សំឡើងដោយប្រព័ន្ធអេកូឡូស៊ីនានា និងសារពាង្គកាយរស់ទាំងអស់ដែលមាននៅលើឬក្នុងដី (ជីវមណ្ឌលដីគោក) ក្នុងទឹក និងនៅក្នុងបរិយាកាស រួមទាំងសារធាតុសរីរាង្គងាប់ដូចជា សំរាម កាកសំណល់បន្ទុះភ្នំភ្លើង សារធាតុសរីរាង្គក្នុងដី កម្ទេចកម្ទីក្នុងសមុទ្រជាដើម។

មើលអត្ថន័យ
វចនានុក្រម

ជីវរូបារម្មណ៍

នាម[ជី-វៈ-រូ-ប៉ា-រ៉ម់]

រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយ ដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ ដែលរំលេចឱ្យដឹងអំពីជីវិត ចលនា វិញ្ញាណ និងចេតនារស់រវើក។

មើលអត្ថន័យ