វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ឈ

នាម[ឈ]

តួព្យញ្ជនៈទី៩នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៤ក្នុងវគ្គទី២។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [cʰ] ជាព្យញ្ជនៈក្រអូម ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។

មើលអត្ថន័យ
វចនានុក្រម

ឈប!

កិរិយាសព្ទ[ឈប]

ពោលពាក្យ ឈប នេះដោយបង្អូសវែង ក្លាយមកអំពីពាក្យ ឈប់ ជាពាក្យស្រែកបញ្ឈប់បសុសត្វ មានគោជាដើម ឱ្យឈប់ ឱ្យបង្អង់ តាមសញ្ញាដែលបានបង្ហាត់ ដែលធ្លាប់ប្រើប្រាស់មក, ដោយសេចក្ដីបង្គាប់ថា ឯងចូរឈប់! ឬថា ចូរឈប់។

មើលអត្ថន័យ
វចនានុក្រម

ឈាបនកិច្ច

នាម[ឈា-ប៉ៈ-ណៈ-កិច]

ការដុតសាកសព; ពាក្យនេះសម្រាប់ប្រើជាសាធារណៈ មិនចំពោះបុគ្គល។ មានន័យឱ្យប្រើតាមលំដាប់ជនខ្ពស់, កណ្ដាល, ទាប ដូច្នេះគឺ សម្រាប់ព្រះបរមសពនៃក្សត្រទ្រង់រាជ្យ សម្ដេចព្រះវររាជជននី, សម្ដេចព្រះអគ្គមហេសី, ព្រះសពសម្ដេចព្រះមហាសង្ឃរាជ, ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់ ហៅថា ថ្វាយព្រះភ្លើង; សម្រាប់សេនាបតីនិងមន្ត្រីទាំងពួងឬរាស្ត្រប្រជាអ្នកមានកេរ្តិ៍ឈ្មោះហៅថា រំលាយសព; សម្រាប់បព្វជិតទាំងពួង ហៅថា បូជា ឬ បូជាសព; សម្រាប់រាស្ត្រប្រជាទាំងពួង ហៅថា រំលាយរូប ឬ ធ្វើឈាបនកិច្ច; សម្រាប់ជនថោកថយ ហៅថា ដុត ឬ ដុតខ្មោច។

មើលអត្ថន័យ