ឈើកង់
ឈើហុបមានបណ្ដោយប្រវែងពី ១ម៉ែត្រ ទៅដល់ ៥ម៉ែត្រ (ហៅតាមទម្លាប់អ្នកស្រុក)។
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
ឈើហុបមានបណ្ដោយប្រវែងពី ១ម៉ែត្រ ទៅដល់ ៥ម៉ែត្រ (ហៅតាមទម្លាប់អ្នកស្រុក)។
ឈើឬឫស្សីសម្រាប់កូតអ្វីៗ មានសម្បារចេកនិងអំបោះជាដើម។
ឈ្មោះឈើមួយប្រភេទមានសាច់រឹងស្និទ្ធ សម្បុរសស្រដៀងនឹងសាច់ភ្លុក។
ឈ្មោះឈើមួយប្រភេទមានខ្លឹមខ្មៅរលើប។
ប្រដាប់សម្រាប់គូសយកភ្លើង :
ចម្រៀកឈើតូចៗ សម្រាប់ចាក់ឆ្កឹះឱ្យអស់មន្ទិលដែលជាប់នៅចន្លោះធ្មេញ។
ឈើមានចម្ពាមដែកឬស្ពាន់ដាក់នៅគល់ឬឥតចម្ពាមក៏បាន សម្រាប់កាន់ច្រត់ទប់អត្តភាព; ក្នុងវិន័យខាងព្រះពុទ្ធសាសនា មានពុទ្ធានុញ្ញាតឱ្យប្រើបានចំពោះតែភិក្ខុមានជំងឺ ដែលខានកាន់ឈើច្រត់មិនអាចនឹងដើរបាន, ខ្នាតឈើច្រត់នោះយ៉ាងវែងបានត្រឹមតែប្រវែង ៤ហត្ថ, ត្រូវឱ្យមានអនុញ្ញាតអំពីជំនុំសង្ឃផងទើបកាន់បាន។
ឈើឬឫស្សីស្រួចខ្លី សម្រាប់បុះដីរាស់ដែលរឹងឱ្យមុតជារណ្ដៅតូចហើយស្ទូងស្រូវ (អ្នកស្រុកខ្លះ ហៅ ឈើជូន)។
ឈើសម្រាប់ទល់ជ្រែងឬឈើដែលទល់ទប់, ជ្រែងអ្វីៗកុំឱ្យទ្រេតកុំឱ្យរលំ។
ឈើសម្រាប់ជាន់ឱ្យតង្ករបើកបិទ (គ្រឿងតម្បាញ)។
សម្ដីក្លាយមកពីពាក្យ ចត្រង្គ។
ឈ្មោះឈើមួយប្រភេទមានជ័រសម្រាប់ធ្វើចន្លុះឬលាប, បិទ, ពរទូកជាដើម; ឯខ្លឹមសម្រាប់ជាគ្រឿងទព្វសម្ភារៈផ្សេងៗ, ជាឈើមានប្រយោជន៍យ៉ាងសំខាន់ក្នុងកម្ពុជប្រទេស។
ឈើធំមួយប្រភេទ ច្រើនមានតែនៅក្នុងព្រៃរបោះជិតភ្នំ។
ឈើមូលវែងស្រួចសម្រាប់បុកឬបុះឱ្យមានជារណ្ដៅតូចៗ ហើយដាក់ដាំគ្រាប់ពោត, គ្រាប់សណ្ដែកជាដើម។
(ម.ព. ឈើបុក)។
ឈើឬឫស្សីវែងសម្រាប់សង្កត់ផ្ដេកគុម្ពស្រូវទុំឱ្យដួលរាបរគេនដើម្បីឱ្យស្រួលច្រូត។
ឈ្មោះឈើមួយប្រភេទ មានធាតុក្ដៅច្រើន, គេច្រើននិយមធ្វើជាថ្នាំកែរោគ។
ឈើដែលចងបន្តោកតង្ករ (គ្រឿងតម្បាញ)។