វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ឈ្នាង

នាម[ឈ្នាង]

ឈ្មោះប្រដាប់នេសាទមច្ឆជាតិ; ឈ្នាងមាន ៣ប្រភេទគឺ ឈ្នាងដង ធ្វើដោយបន្ទោះឫស្សីមានដង ១មានកាំផងសម្រាប់ដួសដងកោយត្រីនៅទីទឹកជ្រៅ, ទឹកហូរ; ឈ្នាងដៃ ឬ ឈ្នាងជញ្ជាត់ ធ្វើដោយបន្ទោះឫស្សីសម្រាប់ដួសកោយ (ជញ្ជាត់) យកមច្ឆជាតិតូចៗ; ឈ្នាងត្រាំ ធ្វើដោយរនាបឫស្សី មានដង ២មានកាំផងសម្រាប់អូសទាញលើកបាន ប្រើការដាក់ត្រាំក្នុងទឹក។

មើលអត្ថន័យ
វចនានុក្រម

ឈ្មុស

នាម[ឈ្មុស]

សត្វជើង ៤ពួកសំពោច មានទឹកសុក្កៈ ឬទឹកកាម ក្លិនប្រហើរភាយសម្រាប់លាយផ្សំធ្វើទឹកអប់; ឈ្មុសមានពីរប្រភេទគឺ ឈ្មុសស្បូវ ១ប្រភេទ ឈ្មុសប្រែង ១ប្រភេទ; ឈ្មុសប្រែងនឹងហៅថា ឈ្មុសទេស ក៏បាន, ឈ្មុសនេះឯងដែលគេយកទឹកកាមធ្វើទឹកអប់។

មើលអត្ថន័យ