វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ឋានបទ្ម

នាម[ឋា-ណៈ-បត់]

ពាក្យនេះខ្មែរយើងពីបុរាណ ប្រើជាឈ្មោះក្បាច់ត្របកឈូកផ្កាប់ផ្ងារ ដែលរចនាធ្វើជាជើង, ជាទ្រនាប់ ទ្រព្រះពុទ្ធរូបឬទេវរូប; ត្របកឈូកដែលសំយុងចុះមកក្រោម ហៅថា ឈូកផ្កាប់; ដែលផ្ងារឡើង ហៅថា ឈូកផ្ងារ; ទោះមានតែឈូកផ្កាប់ ឬមានតែឈូកផ្ងារក្ដី ឬក៏មានគ្រប់ទាំងផ្កាប់ទាំងផ្ងារក្ដី ហៅថា ឋានបទ្ម បានដូចគ្នា :

មើលអត្ថន័យ
វចនានុក្រម

ឋានលេខាសាស្ត្រ

នាម[ឋាន-លេ-ខា-សាស]

បច្ចេកទេសប្រើសម្រាប់តាងលើប្លង់នូវទម្រង់ផ្សេងៗគ្នានៅលើផ្ទៃដីដូចជា ភ្នំ ទំនាប និងអ្វីៗផ្សេងទៀតដែលកើតឡើងដោយធម្មជាតិឬសិប្បនិម្មិត។

មើលអត្ថន័យ
វចនានុក្រម

ឋានវិទ្យា

នាម[ឋាន-វិត-ទ្យា]

មែកធាងមួយនៃគណិតវិទ្យាដែលសិក្សាអំពីលក្ខណៈធរណីមាត្រដែលមិនរងឥទ្ធិពលនៃការផ្លាស់ប្ដូររូបរាងនិងទំហំនៃរូបធររណីមាត្រនានា។

មើលអត្ថន័យ
វចនានុក្រម

ឋានសួគ៌

នាម[ឋាន-សួ]

ស្ថានដែលបរិបូណ៌ដោយកាមគុណ ៥មានរូបជាដើម, ទីដែលបរិបូណ៌ដោយសេចក្ដីសុខ, ច្រើនហៅ ឋានរបស់ទេវតាមាន ៦ជាន់គឺ ឋានចាតុម្មហារាជិការ, តាវត្តិង្ស, យាមា, តុសិតា, និម្មានរតី និងឋានបរនិម្មិតវសវតី។

មើលអត្ថន័យ