វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

តាមោង

នាម[តា-មោង]

ពាក្យនេះប្រហែលជាជាប់មកពីកាលជាន់ដែលខ្មែរយើងប្រើព្នងជាទាសកម្មករ, កាលណាដែលកូនក្មេងតូចៗយំកិកកុក, ព្នងអ្នករក្សាកូនក្មេងនោះនិយាយបន្លាចថា "ទីងម៉ូងៗ" គឺថា "ខ្លាៗ" ដើម្បីឱ្យកូនក្មេងខ្លាចស្ងៀមលែងយំ; លុះតយូរៗមកខ្មែរយើងប្រើហៅរូបរុំសំពត់ជាដើម ដែលគេធ្វើជារូបមនុស្សដាក់បញ្ឈរក្នុងទីស្រែ ចម្ការ ដើម្បីបន្លាចសត្វមិនឱ្យចុះឬចូលស៊ីផលដំណាំថា តាមោង ឬ ទីងមោង។

មើលអត្ថន័យ
វចនានុក្រម

តាយសាក

កិរិយាសព្ទ[តាយ-សាក]

ស្លាប់ចោលរាងកាយ នៅស្ងួតក្រៀម (ចំពោះតែសត្វតិរច្ឆាន)។ ពាក្យនេះខ្មែរយើងប្រើចំពោះតែសត្វតិរច្ឆានដែលស្លាប់ឯង ឬរុក្ខជាតិដែលងាប់ឯង :

មើលអត្ថន័យ
វចនានុក្រម

តាយហោង

កិរិយាសព្ទ[តាយ-ហោង]

ស្លាប់ហោង (អ្ហង) គឺស្លាប់ខុសធម្មតា, ស្លាប់ដោយត្រូវគេពិឃាត ឬស្លាប់ដោយលង់ទឹក, ដោយធ្លាក់ពីដើមឈើ, ខ្លាខាំ, ដំរីព្រេចជាដើម :

មើលអត្ថន័យ