វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

តាលុជៈ

នាម[តា-លុ-ជៈ]

សំឡេងដែលកើតត្រង់ពិតាន គឺសំឡេងដែលខ្ទប់ត្រង់ក្រអូមមាត់ លាន់ចេញមក; អក្សរ ៧តួគឺ ឥ ឦ ច ឆ ជ ឈ ញ និងអក្សរ ២តួ ទៀតគឺ យ ឝ រួមជា ៩តួនេះជា តាលុជៈ។

មើលអត្ថន័យ
វចនានុក្រម

តាវកាលិក

នាម[តា-វៈ-កា-លិក]

វត្ថុដែលប្រព្រឹត្តទៅបានតែក្នុងកាលប៉ុណ្ណោះ, របស់ដែលកើតឡើង ឬដែលប្រើប្រាស់បានក្នុងកាលដ៏ខ្លីឬក៏ក្នុងកាលមានកម្រិត; របស់ខ្ចីគេ។

មើលអត្ថន័យ
វចនានុក្រម

តាវនិយម

នាម[តាវ-និ-យំ]

(ទស្សន.) ទស្សនវិជ្ជាចិនបុរាណដែលមានអត្ថន័យពីរយ៉ាង : ១- លទ្ធិសាសនាពេញនិយមរបស់ចិនដែលស្វែងរកសុខដុមនិងអាយុវែងតាមរយៈទស្សនវិជ្ជារបស់តាវនិយម ដែលផ្សំពីអាទិទេពធម្មជាតិនិងការប្រតិបត្តិខាងវេទមន្ត : ២- ទស្សនវិជ្ជាស្ដីអំពីភាពសាមញ្ញនិងភាពមិនជ្រៀតជ្រែក ពោលគឺសំដៅយកទស្សនវិជ្ជាចិនដែលគាំទ្រជីវិតសាមញ្ញនិងគោលការណ៍នៃការមិនជ្រៀតជ្រែកដំណើរវិវត្តន៍បែបធម្មជាតិរបស់អ្វីមួយ :

មើលអត្ថន័យ
វចនានុក្រម

តាវរ៉ាវ

នាម[តាវ-រ៉ាវ]

សុខុមសត្វពួកស្រមោចមានជើងវែងៗ សម្បុរលឿង រត់លឿនមិនចេះខាំដូចស្រមោចឬអង្ក្រងទេ ពូកែរត់ឡើងលើខ្លួនមនុស្ស កាលណាគេធ្វើឱ្យបែកសំបុកវា។

មើលអត្ថន័យ
វចនានុក្រម

តាំងម៉ែស្រូវ

នាម[តាំង-ម៉ែ-ស្រូវ]

ឈ្មោះបង្អែមមួយប្រភេទធ្វើពីស្រូវត្រាំឱ្យចេញឫស ហើយយកវាទៅបុក រួចលាយទឹកក្ដៅឧណ្ហៗ ទើបស្រង់យកតែទឹកថ្លាមកដាក់រំងាស់និងកូរវឹកទាល់តែក្លាយជាស្ករតាំងម៉ែ :

មើលអត្ថន័យ
វចនានុក្រម

តាំងយូ

នាម[តាំង-យូ]

ឆត្រក្រាញឫស្សីប្រទាក់ស្រេះអំបោះពាសក្រដាសស្វិតជ្រលក់ជ័រ ឬសំពត់ជ្រលក់ជ័រ, ជ្រលក់ក្រមួនឃ្មុំ ដងឫស្សីឬឈើមូល មានគន្លឹះ សម្រាប់ទប់ដូចឆត្រទាំងពួងដែរ មានព័ណ៌ផ្សេងៗជារបាំងភ្លៀងនិងកម្ដៅថ្ងៃ។

មើលអត្ថន័យ