តិបតុប
សូរឮដោយគោះ; ដោយកូនក្មេងដើរ។
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
សូរឮដោយគោះ; ដោយកូនក្មេងដើរ។
លោហជាតិមួយប្រភេទ ស្រដៀងនឹងសំណ តែរឹងជាងសំណបន្តិច, ហៅថា សំណខ្មៅ ឬ សំណប៉ាហាំង។
ដែលពេញទី, ច្រើន, លើសលន់ :
សត្វដែលមានរាងកាយចម្រើនដោយទទឹង ទីទៃពីសត្វ ដែលមានរាងកាយចម្រើនដោយត្រង់ដោយបញ្ឈរ, បានខាងចំពួកសត្វនានាដែលកើតក្នុងមនុស្សលោក មានរាងកាយជាក់ស្ដែងទៅមកដោយទ្រេត, ដោយផ្ដេកដូចយ៉ាង គោ, ក្របី, ដំរី, សេះ។ល។ ជាសត្វផ្សេងទីទៃពីមនុស្សដែលហៅដោយរួបរួមថា សត្វ ដែរ ព្រោះមានចិត្តជំពាក់ក្នុងអារម្មណ៍ផ្សេងៗ ប៉ុន្តែមានរាងកាយទៅមកដោយត្រង់ដោយបញ្ឈរ។
សម្ដីទទឹងផ្លូវធម៌របស់សប្បុរស ... :
ការរួមភេទរវាងមនុស្សជាមួយនឹងសត្វ។
ឈ្មោះសូត្រ ១ក្នុងព្រះសុត្តន្តបិដក; ហៅថា តិរោកុឌ្ឌកណ្ឌ ក៏បាន, ឬហៅដោយខ្លីតាមទម្លាប់ស្រួលមាត់ត្រឹមតែ តិរោក ប៉ុណ្ណេះក៏បាន; ក្នុងប្រទេសខ្មែរយើង ប្រើជាធម៌សម្រាប់សូត្រដារឧទ្ទិសចំណែកបុណ្យ។
មនុស្សចំពួកខ្លះ ដែលប្រព្រឹត្តកាន់សាសនា តាមលទ្ធិឆ្វេងទីទៃពីព្រះពុទ្ធសាសនា ដូចយ៉ាងខំប្រឹងដេកននៀលលើគំនរដីខ្សាច់កំពុងក្ដៅ, បរិភោគភោជនាហារត្របាក់ដូចសុនខជាដើម ដោយប្រកាន់អាងថា វត្តប្រតិបត្តិដែលខ្លួនប្រព្រឹត្តនោះ អាចនឹងចម្លងខ្លួនឯងនិងអ្នកដែលជឿកាន់តាមឱ្យបានដល់ត្រើយ គឺសេចក្ដីសុខ ប្រហែលដូចជាកំពង់សម្រាប់ឆ្លង ...។
ដើមល្ង; ចំណុចខ្មៅៗ ដែលមានតាមរាងកាយ (អាចម៍រុយ) ; ការប្រោះព្រំ, ក្បិតចិញ្ចើមដោយម្សៅក្រអូបជាមង្គល (ចឺម) ...។
ផ្ដល់អំណោយ ផ្ដល់អាំងប៉ាវ :
និយាយរិះគន់, និន្ទា ពេបជ្រាយនៅមុខ ឬកំបាំង។ ច្រើនតែផ្សំជាមួយនឹងពាក្យ ដៀល ថា តិះដៀល “តិះផង ដៀលផង” គឺពោលរិះគន់, និន្ទា ឬ ពេបជ្រាយផ្សេងៗ ពិតខ្លះមិនពិតខ្លះ ឬខុសទាំងស្រុងក៏មាន។
មើលអត្ថន័យរបស់ពាក្យ តិះ និង តំណិះ, ដំណៀល ផង។
កន្លែងដែលកសាងនៅក្នុងកំពង់ផែឬច្រាំងទន្លេសម្រាប់នាវាចូលចត អ្នកដំណើរឡើងចុះនាវា និងសម្រាប់ផ្ទុកនិងដាក់ទំនិញចុះ។
កប៉ាល់សមុទ្រ ឬ អ្នកធ្វើដំណើរតាមឆ្នេរ ឬ ច្រាំង។
ការធ្វើដំណើរតាមឆ្នេរ ឬ មាត់ច្រាំង។
ផ្លូវមាត់កំពង់, ផ្លូវដែលឋិតនៅបណ្ដោយតាមឆ្នេរនៃទន្លេ ឬស្ទឹងជាដើម។
ខ្មែរយើងប្រើហៅជង្រុកសម្រាប់ដាក់ស្រូវ :
សត្វពួកជីងចក់ តែធំជាងជីងចក់ មានសម្បុរផ្អុចៗ មានជើងស្អិត ចាប់ត្រង់ណាជាប់ត្រង់នោះ យំឮសូរ តឹកកែៗ ឬ តុកកែៗ (បា. ហៅ ឃរគោលិកា; សំ. ហៅ គ្ឫហគោធិកា)។