វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

តៀជីវ

នាម[តៀ-ជីវ]

ចិនពួកមួយនៅក្នុងឱវាទរាជការរដ្ឋាភិបាលចិនខាងមណ្ឌលកង់តុង (ឬក្វ័ងទុង) ; ពួកចិនតៀជីវនេះមកនៅក្នុងកម្ពុជរដ្ឋច្រើនជាងពួកចិនឯទៀតៗ។

មើលអត្ថន័យ
វចនានុក្រម

តៀប

នាម[តៀប]

ភាជនៈធ្វើដោយឈើក្រឡឹងឬស្មាច់, ខ្មុកមានរាងមូលច្រឡោ មានជើងស្រដៀងនឹងតោក តែមានគម្របសម្រាប់ប្រើដាក់ភោជនាហារ (មានសម្បូរតែក្នុងសម័យពីដើម, សព្វថ្ងៃមានប្រើតិច)។

មើលអត្ថន័យ
វចនានុក្រម

តៀម

នាម[តៀម]

ផ្ទះធ្វើផ្ទាល់នឹងផ្ទៃផែនដី ឥតរតឥតថ្នាក់ សម្រាប់ដាក់ទំនិញរាយរងលក់ដូរ។ ផ្ទះបែបនេះ, ទោះសម្រាប់គ្រាន់តែនៅឥតលក់ដូរអ្វីក្ដី, ខ្មែរយើងហៅ តៀម ទាំងអស់ :

មើលអត្ថន័យ
វចនានុក្រម

តេចីវរិកង្គៈ

នាម[តេ-ចី-វៈ-រ៉ិ-ក័ង-គៈ]

អង្គរបស់ភិក្ខុអ្នកប្រើប្រាស់តែចីវរ ៣គឺ សង្ឃាដី, ចីពរ, ស្បង់ ជាប្រក្រតី (ឈ្មោះធុតង្គទី ២ក្នុងពួកធុតង្គទាំង ១៣)។

មើលអត្ថន័យ