ត្រីមាស
បីខែ; ប្រជុំនៃខែ៣, ចំនួន៣ខែ, ការរួមចំនួនខែត្រឹម៣:
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
បីខែ; ប្រជុំនៃខែ៣, ចំនួន៣ខែ, ការរួមចំនួនខែត្រឹម៣:
ប្រធាន, ប្រមុខ, អ្នកនាំមុខ, មនុស្សបានការ, អ្នកដែលគេយកជាមុខមាត់ : ពាក្យនេះទំនងជាជាប់ទាក់ទងមកពីកូនចត្រង្គមួយប្រភេទហៅថា ត្រី ដែលគេត្រូវតម្រៀបនៅជួរ មុខ ទេដឹង? ព្រោះត្រីទាំងនោះ គេទុកជាសេនាទាហានអង់អាចសម្រាប់ការពារ ខុន (ស្ដេច) ហើយអ្នកលេងល្បែងនេះគេតែងចាប់កាន់រុញដើរជាដំបូងមុនកូនចត្រង្គឯទៀតៗ :
ត្រីមូរ្តិ, បញ្ញត្តិមួយដែលគេប្រើនៅក្នុងសាសនាហិណ្ឌូ សំដៅទៅលើអាទិទេពបីអង្គ គឺព្រះព្រហ្ម (អ្នកបង្កើតលោក) ព្រះវិស្ណុឬព្រះនារាយណ៍ (អ្នកការពារនិងថែរក្សាលោក) និងព្រះសិវៈឬព្រះឥសូរ (អ្នកបំផ្លាញឬបង្កើតលោកឡើងវិញ) ហើយត្រូវបានគេធ្វើបដិរូបកម្មជាប្រជុំអាទិទេព។
ប្រដាប់មួយប្រភេទ រង្វង់មុខស្រដៀងនឹងនាឡិកា មានទ្រនិចវិលចង្អុលទៅទិសខាងជើងជានិច្ចសម្រាប់អ្នកដំណើរប្រើមើលកុំឱ្យវង្វេងច្រឡំទិស :
ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ (៊) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤តួ គឺ ប, ស, ហ, អ, ឱ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊ីកអ៊ាក, ក្រួចអ៊ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្តែតួ "ស" កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ (៊) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន។
(ម.ព. ត្រីសូល៍)។
ដែលមានមុខ ៣, ដែលមានកំពូល ៣, ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (សរសេរជា ត្រីសូល៍ (ត្រីសូ) យ៉ាងនេះជិតនឹងពាក្យដើមជាង ត្រីសូរ)។
បញ្ញត្តិមួយស្ដីពីអាទិទេពនៅក្នុងលទ្ធិគ្រិស្តសាសនា ដែលជឿថាអាទិទេពមានអត្ថិភាពជាអង្គបី គឺព្រះវរបិតា ព្រះរាជបុត្រា (ព្រះយេស៊ូគ្រិស្ត) និងព្រះវិញ្ញាណបរិសុទ្ធ។
លទ្ធិមួយនៅក្នុងគ្រិស្តសាសនាដែលជឿថា អាទិទេពមានអត្ថិភាពជាអង្គបី ប៉ុន្តែជាភាវៈតែមួយ។ អង្គទាំងបីនោះត្រូវបានគេយល់ថាមានអត្ថិភាពជាព្រះវរបិតា ព្រះរាជបុត្រា (ព្រះយេស៊ូគ្រិស្ត) និងព្រះវិញ្ញាណបរិសុទ្ធ ហើយអង្គនីមួយៗមានធម្មជាតិឬសារជាតិដូចគ្នា។
(ម.ព. ត្រី៣) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។
ទាញខ្សែញាក់បំបែរ, ទាញកន្ត្រាក់ខ្សែជាសញ្ញាឱ្យគោ, ឱ្យក្របីដឹងថាត្រូវងាកបែរទៅខាងស្ដាំឬខាងឆ្វេង ឬក៏ឱ្យដឹងថាដើរឱ្យលឿនបន្តិចឡើង :
ដែលមានលំនាំជ្រំៗ តិចៗ (ដូចយ៉ាងដំណើរសុនខបោលតិចៗ) :
ដែលញាប់ជើងរន្ថាន់ ឯក្បាលនឹងដូចគេថ្កល់ :
ព្រៃអណ្ដែត គឺព្រៃដែលកើតលើទឹក ដោយស្មៅឬត្រាវ, ត្រកៀត, បបុស, ស្បូវ ដុះលើមមោកចក មមោកកំពីងពួយ :
ដែលកំបុតស្អាត, ដែលមានចុងឬគល់ស្មើគ្នា, ទៀងទាត់, ស្មើ :
ដែលមានសភាពមឹះៗ មិនអង់អាច, ទោះបីមានចំណេះវិជ្ជា ឬមានទ្រព្យធនដ៏សមគួរ ក៏មិនសម្ដែងកិរិយាក្លៀវក្លាឡើយ ប្រើឫកពាជាអ្នកទន់ថយខ្សត់ខ្សោយ។
កាត់, ផ្ដាច់, ពុះ; ស្រាយ។
ដំណើរកាត់, ការផ្ដាច់។