វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ថឿក

នាម[ថឿក]

ដំបងមាន ៤ជ្រុង បន្ទារធំជាងទោល។ ពាក្យនេះខ្មែរយើងយកពាក្យយួនមកប្រើ; ថឿក យួនថា ឈើរង្វាស់, ម៉ែត្រ; តែខ្មែរយើងយកពាក្យនេះមកឱ្យឈ្មោះដំបងមួយប្រភេទ ដែលមានរាងដូចជាឈើរង្វាស់យួននោះ ហៅថា ថឿក :

មើលអត្ថន័យ
វចនានុក្រម

ថេយ្យសំវាស

នាម[ថៃ-យ៉ៈ-ស័ង-វ៉ាស]

ការលួចសំវាស គឺការដែលបុគ្គលជាគ្រហស្ថក្លែងខ្លួនធ្វើជាសាមណេរខ្លួនឯងហើយ ប្រកាសសេចក្ដីឱ្យគេដឹងថាខ្លួនជាសាមណេរ; ឬការដែលបុគ្គលមានភិក្ខុបំបួសខ្លួនឱ្យបានជាសាមណេរ ហើយសាមណេរនោះក្លែងធ្វើជាភិក្ខុ; ឬក៏ការដែលបុគ្គលជាគ្រហស្ថក្លែងខ្លួនធ្វើជាសាមណេរខ្លួនឯងផង ថែមទាំងក្លែងធ្វើជាភិក្ខុផងទៀត។

មើលអត្ថន័យ
វចនានុក្រម

ថេយ្យសំវាសកៈ

នាម[ថៃ-យ៉ៈ-ស័ង-វ៉ា-សៈ-កៈ]

បុគ្គលអ្នកលួចសំវាស (ព.វិ.) ក្នុងវិន័យពុទ្ធសាសនាប្រាប់ថា មាន ៣ប្រភេទ គឺ ១- លិង្គត្ថេនកៈ លបលួចក្លែងធ្វើជាសាមណេរខ្លួនឯង ដោយឥតមានគ្រូបំបួស; ២- សំវាសត្ថេនកៈ បួសជាសាមណេរដោយមានភិក្ខុជាគ្រូបំបួស ក៏ទៅជាក្លែងខ្លួនធ្វើជាភិក្ខុ; ៣- ឧភយត្ថេនកៈ លបលួចធ្វើជាសាមណេរផង ថែមទាំងទៅក្លែងខ្លួនធ្វើជាភិក្ខុទៀតផង។ ថេយ្យសំវាសកៈ ទាំង ៣ប្រភេទនេះ ពុំមានសិទ្ធិត្រូវបានបួសជាសាមណេរឡើយ ព្រះសម្ពុទ្ធទ្រង់ហាមមិនឱ្យភិក្ខុបំបួសដោយដាច់ខាត ប្រសិនបើបួស ក៏ពុំឡើងជាសាមណេរដែរ ព្រោះជាអភព្វបុគ្គលទៅហើយ។

មើលអត្ថន័យ
វចនានុក្រម

ថេរវាទ

នាម[ថេ-រ៉ៈ-វាត]

ពាក្យរបស់ព្រះថេរៈឬពាក្យដែលព្រះថេរៈនិយាយ។ ព្រះត្រៃបិដក ជាពុទ្ធវចនៈ ដែលព្រះថេរៈជាអរហន្តទាំងឡាយលោកបានលើកសង្គាយនា រៀបរៀងទុកឱ្យនៅទៀងទាត់តាមភាសិតរបស់ព្រះសម្មាសម្ពុទ្ធមិនឱ្យឃ្លៀងឃ្លាតក៏ហៅថា ថេរវាទ ដែរ :

មើលអត្ថន័យ
វចនានុក្រម

ថេរវាទី

នាម, គុណនាម[ថេ-រ៉ៈ-វា-ទី]

អ្នកដែលនិយាយតាមព្រះថេរៈ; ពួកថេរវាទ។ ពួកអ្នកកាន់ពុទ្ធសាសនាខាង ទក្ខិណនិកាយ គឺពួកដែលកាន់តាមគម្ពីរព្រះត្រៃបិដកខាងភាសាបាលី, ផ្សេងទីទៃខ្លះពីពួកខាង ឧត្តរនិកាយ ជាពួក ថេរវាទី។

មើលអត្ថន័យ
វចនានុក្រម

ថេរ៉ាបៃ

នាម[ថេ-រ៉ា-បៃ]

(ប.ព.) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង ១ ០២៤ជីកាបៃ។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១ថេរ៉ាបៃស្មើនឹង ១ ០០០ជីកាបៃ ហើយអក្សរកាត់គឺ Tb។

មើលអត្ថន័យ
វចនានុក្រម

ថេរ៉ាប៊ីត

នាម[ថេ-រ៉ា-ប៊ីត]

(ប.ព.) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង ១០២៤ជីកាប៊ីត។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១ថេរ៉ាប៊ីតស្មើនឹង ១០០០ជីកាប៊ីត ហើយអក្សរកាត់គឺ Tb ឬ Tbit។

មើលអត្ថន័យ