វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ទីតាំង

នាម[ទី-តាំង]

ទីកន្លែង, កន្លែងទុកដាក់, មូលដ្ឋាន, ទីភូមិសាស្ត្រជាក់លាក់មួយ ឬទីកន្លែងរស់នៅ, ទីនៅ, ឬទីកន្លែងចង្អុលបង្ហាញចំណុចណាមួយឱ្យបានច្បាស់លាស់ ចំណុចកំណត់ប្រាប់កន្លែងណាមួយ បើពាក្យពុទ្ធសាសនា សំដៅយកមូលហេតុ ឬជាហេតុ ជាដែនកើត :

មើលអត្ថន័យ
វចនានុក្រម

ទីទុយពើតពើង

នាម[ទី-ទុយ-ពើត-ពើង]

ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ ជាបទភ្លេងរាយរងសម្រាប់លេងកម្សាន្តក្នុងពេលក្រៅពីមង្គលការអាពាហ៍ពិពាហ៍ អ្នកច្រៀងចេញសម្ដីផ្ដើមថា ទីទុយពើតពើង ផ្ទួនៗ គ្រប់រយៈបទ។

មើលអត្ថន័យ
វចនានុក្រម

ទីបន្លឺ

នាម[ទី-បន់-ឡឺ]

ចំណុចនៅផ្នែកខាងលើនៃគុហាមាត់ (ធ្មេញលើ ជើងធ្មេញលើ ក្រអូម រនាំងក្រអូម ចុងរនាំងក្រអូមឬកន្លើត...) ដែលអណ្ដាតធ្វើចលនាទៅប៉ះ ដើម្បីបង្កើតសូរណាមួយ។

មើលអត្ថន័យ