វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ធរណីវិទ្យា

នាម[ធ-រៈ-នី-វិត-ទ្យា]

វិទ្យាសាស្ត្រដែលសិក្សាអំពីរចនាសម្ព័ន្ធរូបវន្តនៃផែនដីរួមបញ្ចូលទាំងកំណកំណើត សមាសភាគ ទម្រង់ និងប្រវត្តិរបស់វា តាមរយៈការសិក្សាសិលាផ្សេងៗ :

មើលអត្ថន័យ
វចនានុក្រម

ធរណីសង្ឃ

នាម[ធ-រៈ-នី-សង់]

ទីដីរបស់សង្ឃ គឺទីដីដែលទាយកឬទាយិកាគេបរិច្ចាគដាក់ជាទីដីសម្រាប់វត្ត ទោះដីនោះជាស្រែឬជាចម្ការក្ដី ទីដីនេះរាប់បញ្ចូលជាគរុភណ្ឌរបស់វត្ត ...(ព.វិ.ពុ.)។

មើលអត្ថន័យ
វចនានុក្រម

ធរមានប្បញ្ញត្តិ

នាម[ធៈ-រៈ-មា-ន័ប-ប័ញ-ញ៉ាត់]

បញ្ញត្តិដែលកំពុងមាននៅ, ច្បាប់ដែលគេកំពុងប្រតិបត្តិតាម, បទបញ្ញត្តិដែលរាជការដាក់ឱ្យប្រតិបត្តិតាមពុំទាន់លើកលែងចោល :

មើលអត្ថន័យ
វចនានុក្រម

ធាតុទោល

នាម[ធាត-ទោល]

ធាតុឬកិរិយាដែលរូបដើមមានអក្សរតែមួយតួគត់, ច្រើនតែខាងភាសាសំស្ក្រឹតនិងបាលី ដូចជា ទា "ឱ្យ", ធា "ទ្រទ្រង់, កាន់, ...", យា "ទៅ"; ខាងភាសាខ្មែរ ដូចជា កត់, កាត់, ខាត់, ចាំ ជាដើម។

មើលអត្ថន័យ