វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ន

នាម[ន]

តួព្យញ្ជនៈទី២០នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៥ក្នុងវគ្គទី៤។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [n] ជាព្យញ្ជនៈធ្មេញ ខ្យល់ច្រមុះ សូរឮ ឃោសៈ។

មើលអត្ថន័យ
វចនានុក្រម

នខ្វាក់

នាម[ន-ខ្វាក់]

(ព.បុ.) អក្សរ ន ដែលមានរាងសណ្ឋានកួចខ្វែងជា ត្រីកោណ (បីជ្រុង) នេះសម្រាប់សរសេរចុះក្នុងផ្ទៃកន្សែងយ័ន្តក្នុងសម័យបុរាណ ដោយគេសន្មតថាជាតួអក្សរពិសេសមានអានុភាពពូកែស័ក្ដិសិទ្ធិ សម្រាប់ជួតក្បាលចូលកាន់សង្គ្រាម ...។ អ្នកដែលមិនចេះអក្សរ ច្រើននិយាយប្រាប់គ្នីគ្នាថា :

មើលអត្ថន័យ
វចនានុក្រម

នគរជុំ

នាម[ន-គ-ជុំ]

ឈ្មោះប្រទាលមួយប្រភេទ មានស្លឹកនិងមើមស្រដៀងនឹងស្រជែត ប៉ុន្តែស្លឹកឈរៗ, អ្នកលក់ទំនិញច្រើនដាំក្នុងផើងដាក់នៅកន្លែងលក់ទំនិញ ដោយមានជំនឿតាមប្រពៃណីថា នឹងមានមនុស្សច្រើនមកជួបជុំទិញទំនិញ :

មើលអត្ថន័យ
វចនានុក្រម

នគរធំ

នាម[ន-គ-ធំ]

ឈ្មោះក្រុងចាស់ធំមួយនៅក្នុងខេត្តសៀមរាប ជាក្រុងរុងរឿងដោយកំពែង, ខ្លោងទ្វារ, ប្រាសាទក្បាច់រចនាប្លែកផ្សេងៗ ហៅក្លាយមកជា អង្គរធំ។

មើលអត្ថន័យ