នាមរនាប់
នាមសម្រាប់បញ្ជាក់ពីឯកតាសម្គាល់មនុស្ស សត្វ វត្ថុ រង្វាស់រង្វាល់ដែលគេប្រើសម្រាប់រាប់។ នាមរនាប់នៅខាងស្ដាំគុណនាមចំនួនជានិច្ច :
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
នាមសម្រាប់បញ្ជាក់ពីឯកតាសម្គាល់មនុស្ស សត្វ វត្ថុ រង្វាស់រង្វាល់ដែលគេប្រើសម្រាប់រាប់។ នាមរនាប់នៅខាងស្ដាំគុណនាមចំនួនជានិច្ច :
បញ្ជីឈ្មោះ ឬសៀវភៅដែលមានរាយឈ្មោះទំនិញ ឬសម្ភារៈផ្សេងៗ។
សព្ទសម្ដែងនូវឈ្មោះមនុស្ស, សត្វ, ទ្រព្យរបស់នឹងអ្វីៗទាំងពួង :
ឈ្មោះឬនាមដែលតែងតាំងដាក់ឱ្យហៅវីរជនណាម្នាក់ អំពីសម្នាក់មន្ត្រីមានយសស័ក្ដិ ឬអំពីប្រជានុរាស្ត្រ។ វីរបុរសជានាមាភិធេយ្យ តែងតាំងដាក់ឱ្យហៅនរជនណា ដែលមានចិត្តក្លាហានមោះមុត, ចេះការពារស្រុកទេស មិនឱ្យធ្លាក់ក្នុងកណ្ដាប់ដៃបរទេសគ្រប់គ្រាន់ នឹងចេះគោរពស្រឡាញ់ជនជាតិរួមជាតិដោយមិនលំអៀង។
មន្ត្រីមានបណ្ដាស័ក្ដិ ១០ហ៊ូពាន់ គឺស័ក្ដិមួយម៉ឺន; ពាក្យនេះជាប់មកពីសម្ដីសៀមថា ន៉ាហ្មឺ់ន "ស្រែមួយម៉ឺន", ន៉ាសែន "ស្រែមួយសែន"; បណ្ដាស័ក្ដិមន្ត្រីធំក្នុងសម័យព្រេងនាយយូរមកហើយ ដែលមានមុខងារត្រូវស្ដីត្រួតត្រា ឬត្រូវបានស្រែមួយហ្មឺន, មួយសែន ជាមុខអាករ; ព្រោះហេតុនោះ ទើបមានពាក្យនិយាយថា នាហ្មឺននាសែន ឬ ន៉ាហ្មឺនន៉ាសែន ជាប់មកដល់សព្វថ្ងៃ :
អ្នកដឹកនាំ, អ្នកត្រួតត្រា, ចៅហ្វាយបន្ទាប់, ចៅហ្វាយរង :
អ្នកនាំ, អ្នកដឹកនាំ, អ្នកត្រួតត្រា :
ផ្នែកដែលស្ថិតនៅក្រោមចំណុះអគ្គនាយកដ្ឋាននៃក្រសួងឬស្ថាប័នណាមួយ។ នាយកដ្ឋាន មានការិយាល័យផ្សេងៗចំណុះច្រើនទៀត :
ធម៌របស់នាយក, ធម៌សម្រាប់ជនអ្នកដឹកនាំឬអ្នកត្រួតត្រាអ្នកដទៃ :
តំណែងជាប្រធានគណៈរដ្ឋមន្ត្រី។
ឋានន្តរនាយទាហានរងជើងទឹក នៅចន្លោះចក្របាលឯកនិងនាយចក្របាលឯក។
ឋានន្តរនាយទាហានរងជើងទឹកខ្ពស់ជាងនាយចក្របាលទោ។
នាយទាហានដែលមានចិត្តចង់បម្រុងនឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រី គឺឋានន្តររបស់នាយទាហានដែលនៅក្នុងចន្លោះព្រឹន្ទបាលឯកនិងអនុសេនីយ៍ត្រី ហៅថា បេក្ខសេនីយ៍ ក៏បាន។
ទាហានមានឋានន្តរសក្ដិខ្ពស់ ចាប់ពីអនុសេនីយ៍ត្រីឡើងទៅ :
ទាហានមានឋានន្តរសក្ដិ ចាប់ពីពលបាលត្រីដល់ព្រឹន្ទបាលឯក។
នាយទី ២, ឋានន្តររបស់ពលទាហានខ្ពស់ជាងពលឯក, ទាបជាងនាយឯក។
នាយទាហានដែលមានចិត្តចង់បម្រុងនឹងឡើងទៅកាន់ឋានន្តរជាអនុនាវីត្រី គឺឋានន្តររបស់នាយទាហានដែលនៅក្នុងចន្លោះនាយចក្របាលបាលឯកនិងអនុនាវីត្រី។
នាយទី ១, ឋានន្តរនៃពលទាហានខ្ពស់ជាងនាយទោ, ទាបជាងពលបាលត្រី។