វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

និគ្គហិត

នាម[និក-គៈ-ហិត]

ឈ្មោះគ្រឿងសម្គាល់មានរូបសណ្ឋានជាសូន្យមួយយ៉ាងនេះ "០" រាប់ចូលជាព្យញ្ជនៈដែរ, មានសំឡេងដូចតួ "ង" ប្រកបក៏មាន ដូចតួ "ម" ប្រកបក៏មាន។ សំ. និង បា. រាប់និគ្គហិតនេះចូលក្នុងពួកព្យញ្ជនៈសេសវគ្គផងដែរ អានថា អ័ង ឬ អ័ម។ ឯទម្លាប់នៃជនបរទេសខ្លះ គេអានថា អ៊្ហិង ឬ អ៊្ហិម ឱ្យគ្រាន់តែឮសំឡេងដូចគេគ្រហឹមងំក្នុងច្រមុះប៉ុណ្ណោះ ដោយគេយល់ថាអានកុំឱ្យឮច្បាស់ថា អ័ង ឬ អ័ម ដើម្បីឱ្យនិគ្គហិតនេះអាចរលាស់សំឡេងផ្សំនឹងស្រៈ ឥ, ឧ ហើយនិងស្រះឯទៀតខ្លះបានដោយងាយ សម្រាប់ភាសារបស់គេ ...។

មើលអត្ថន័យ
វចនានុក្រម

និគ្រន្ថ

នាម[និ-គ្រន់]

បព្វជិតពួកមួយបួសក្រៅសាសនាប្រកាន់លទ្ធិថា ខ្លួនជាមនុស្សកម្ចាត់កិលេសដែលចាក់ស្រេះនៅក្នុងសន្តានឱ្យជ្រះអស់ហើយ (អចេលកៈ ឬ អាជីវក)។

មើលអត្ថន័យ
វចនានុក្រម

និគ្រោធារាម

នាម[និ-គ្រោ-ធា-រ៉ាម]

ឈ្មោះវត្តមួយនៅក្បែរស្ទឹងរោហិណីជិតក្រុងកបិលវត្ថុ ដែលពួកព្រះញាតិនៃព្រះសម្មាសម្ពុទ្ធព្រមព្រៀងគ្នាសាងថ្វាយព្រះអង្គ។

មើលអត្ថន័យ