បណ្ដោយខ្យល់
ដោយស្របតាមទិសដៅខ្យល់បក់ :
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
ដោយស្របតាមទិសដៅខ្យល់បក់ :
នាំដោះចេញ, នាំឱ្យឃ្លាត ដោយលបលាក់ :
ពោលពាក្យដោះដៃ; បង្វែងបង្វែរវេលា :
ដែលមានក្នុងពេលមិនឆ្ងាយឬមិនយូរប៉ុន្មាន គឺគ្រាន់តែឱ្យមានបណ្ដើរសិន បន្ទាន់ការប្រញាប់ :
ចំណោទបញ្ឆិតបញ្ឆៀងប្រៀបប្រាយចោទឱ្យរកឱ្យស្រាយឈ្មោះអ្វីមួយ, ដូចបណ្ដៅមានដើមថា ឯកអង្គទ្រង់នាមឯក ខ្ពស់អនេក ទាបជាងស្មៅ អ្នករកបណ្ដៅប្រាប់ថា ភ្នំ (ត្រូវហើយ) យ៉ាងនេះហៅថា បណ្ដៅ ឬ ពាក្យបណ្ដៅ។ ខ្មែរយើងមានបណ្ដៅច្រើនណាស់ ចាស់ៗពីព្រេងនាយបានបង្កើតទុកឱ្យក្មេងៗលេង ឱ្យមានយោបល់សម្បូណ៌។
ខ្ទើយ។
(ម.ព. បុណ្ឌរិក)។
ប្រាជ្ញារក្សាខ្លួនឱ្យជាជនគេចចៀសវាងផុតចាកទុច្ចរិត ១០ប្រការ, ឬដោយពិស្ដារ, ចាកទុច្ចរិត ៤០ប្រការ; ជនអ្នកមានប្រាជ្ញាឈ្មោះ បណ្ឌា នេះហៅថា បណ្ឌិត ...។
កន្តួលតូចៗនៃអណ្ដាត។
ជនអ្នកមានប្រាជ្ញាឈ្មោះ បណ្ឌា, ជនអ្នកប្រព្រឹត្តល្អគឺអ្នកកាន់សុចរិត ១០ប្រការ, ឬដោយពិស្ដារ, កាន់សុចរិត ៤០ប្រការដោយខ្ជាប់ខ្ជួនហ្មត់ចត់ជានិច្ច; អ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌ (ព.ពុ.)។
(ម.ព. បណ្ឌិតមានី)។
អ្នកមានមានះថាខ្លួនជាបណ្ឌិត; មានអត្ថន័យថា អ្នកមានចំណេះវិជ្ជាប្រកាន់ថា គ្មានអ្នកណាមានចំណេះស្មើនឹងខ្លួន (អ្នកនេះស្លាប់ចំណេះត្រឹមតែប៉ុណ្ណឹង) ; អ្នកមានចំណេះព្រួលៗប្រកាន់ថាឥតមានអ្នកណាចេះជាងខ្លួន (អ្នកនេះអស់មានផ្លូវចេះតទៅទៀត គឺមានតែរេចរិលចំណេះនោះទៅវិញ)។
ការប្រកាន់ថាខ្លួនជាបណ្ឌិត គឺមានះរបស់អ្នកល្ងង់ដែលលើកខ្លួនដោយប្រកាន់ថាខ្លួនជាអ្នកប្រាជ្ញ។
(ម.ព. បណ្ឌិតមានះ)។
សមាជិកពេញសិទ្ធិនៃបណ្ឌិត្យសភារបស់ប្រទេសណាមួយ ដែលជាឥស្សរជនខាងចំណេះដឹង មានសញ្ញាប័ត្រថ្នាក់បណ្ឌិត ១០ឆ្នាំឡើង និងមានស្នាដៃវិទ្យាសាស្ត្រ :
ភាវៈនៃបណ្ឌិត; សភាព, ស្ថាន, ទី, តំណែង ...នៃបណ្ឌិតដូចជា បណ្ឌិត្យសភា, រាជបណ្ឌិត្យស្ថាន ឬ រាជបណ្ឌិត្យសភា, ពុទ្ធសាសនបណ្ឌិត្យ ជាដើម។
ថ្មមានសម្បុរដូចសំពត់កម្ពលលឿងទុំ; ជាឈ្មោះថ្មទិព្វជាអាសនៈនៃព្រះឥន្ទនាឋានត្រ័យត្រិង្សសួគ៌។ មានតំណាលក្នុងគម្ពីរខាងពុទ្ធសាសនាថា កាលបើព្រះឥន្ទត្រូវការគង់កម្សាន្តមួយដងមួយកាលលើផ្ទៃថ្មទិព្វនេះ ផ្ទៃនៃសិលាសនៈនេះទ្រុឌផតចុះត្រឹមពាក់កណ្ដាលព្រះកាយ, កាលព្រះឥន្ទទ្រង់ក្រោកពីទីនេះ ផ្ទៃនៃអាសនៈនេះ ក៏ប៉ោងរាបស្មើដូចប្រក្រតីឡើងវិញ; កាលបើមានហេតុអ្វីមួយប្លែកគួរឱ្យព្រះឥន្ទរំពឹងមើល, ផ្ទៃនៃសិលាសនៈទិព្វនេះ ក៏រឹងក្ដៅឧណ្ហៗខុសពីកាលសព្វដងដែលឥតហេតុ, ព្រះឥន្ទក៏រំពឹងភ្លាមរកហេតុប្លែកនេះ, លុះជ្រាបហើយ ក៏ស្ដេចយាងចុះពីឋានត្រ័យត្រិង្សភ្លាមមកកាន់ឋានមនុស្សឆ្ពោះត្រង់ទីដែលព្រះអង្គត្រូវបំពេញករណីយកិច្ចនោះ; ឬជួនកាលទ្រង់មានព្រះបញ្ជាឱ្យវិស្សកម្មទេវបុត្រ ចុះមកបំពេញកិច្ចជាតំណាងព្រះអង្គ ...។
រោគលឿង, រោគស្គមលឿង។