វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បាឡាត់

[បា-ឡាត់]

ឋានន្តរនៃមន្ត្រីសង្ឃ ថ្នាក់ឋានានុក្រមថ្នាក់ខ្ពស់ជាង សមុហ៍ ជាសហការីនៃព្រះរាជាគណៈគ្រប់ថ្នាក់ទាំង ៤គឺ ឯក, ទោ, ត្រី, ចត្វា មានឋានន្តរគឺងារជាភាសាបាលីផ្សេងៗគ្នា; សម្រាប់មេគណគ្រប់ខេត្ត ក៏មានឋានានុក្រមទី បាឡាត់ ដែរ។

មើលអត្ថន័យ
វចនានុក្រម

បាំងខ្លោង

នាម[បាំង-ខ្លោង]

គ្រឿងលម្អស្ថាបត្យកម្មដែលមានទម្រង់ផ្សេងៗ សម្រាប់តុបតែងលម្អនៅលើខ្លោងទ្វារឬគោបុរៈ ប្រាសាទបុរាណ វត្តអារាម និងអគារសាធារណៈ :

មើលអត្ថន័យ
វចនានុក្រម

បាំងភក់

នាម[បាំង-ភក់]

បន្ទះឈើឬបន្ទះដែកមានសណ្ឋានក្រឡូមឬសំប៉ែតដាក់បន្ទើតឱ្យហើបងើបគ្របពីលើកង់រថសេះ, រថយន្ត, ទោចក្រយានជាដើម សម្រាប់បាំងមិនឱ្យភក់ឬធូលីខ្ទាតឬហុយមកខាងលើ; ហៅថា គម្របកង់ ក៏បាន។

មើលអត្ថន័យ
វចនានុក្រម

បាំងសែង

នាម[បាំង-សែង]

ឈ្មោះគ្រឿងហែថ្នាក់ខ្ពស់មួយប្រភេទ មានសណ្ឋានជាចាមរខ្នាតធំ មានដងវែង សម្រាប់បាំងពីខាងមិនឱ្យពន្លឺព្រះអាទិត្យចាំងព្រះភ័ក្ដ្រព្រះរាជា។ ប្រើតែក្នុងវេលាដែលស្ដេចចេញហែប្រទក្សិណរាជធានីជាដើម (ស. ប្រើ ប័ងសូរយ៍ អ.ថ. ប័ងស៊ូន, និង ប័ងទ្រេក អ.ថ. ប័ងសែក ...)។

មើលអត្ថន័យ