វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បុព្វសិទ្ធិការទូត

នាម[បុប-ពៈ-សិត-កា-ទូត]

សិទ្ធិទាំងឡាយដែលរដ្ឋម្ចាស់ផ្ទះផ្ដល់ជូនសកម្មភាពការងាររបស់បេសកកម្មការទូតទាំងនោះ ដើម្បីដោះស្រាយបំបាត់ភាពសាំញ៉ាំ រដ្ឋបាលទូទៅនៅក្នុងរដ្ឋម្ចាស់ផ្ទះ :

មើលអត្ថន័យ
វចនានុក្រម

បុព្វេនិវាសានុស្សតិញ្ញាណ

នាម[បុប-ពេ-និ-វា-សា-នុស-សៈ-តិញ-ញាន]

ញាណដែលនឹកឃើញកំណើតក្នុងកាលពីដើម គឺប្រាជ្ញាដែលរឭកឃើញតាំងពីមួយជាតិមុន បន្ទាប់ជាតិនេះរៀងឡើងទៅ ... (ចំពោះតែញាណបុគ្គលអ្នកបានសម្រេចគុណវិសេស មានព្រះសព្វញ្ញុពុទ្ធជាដើម)។

មើលអត្ថន័យ
វចនានុក្រម

បុព្វេសន្និវាស

នាម[បុប-ពេ-សន់-និ-វាស]

ដំណើរធ្លាប់នៅរួមគ្នាពីក្នុងជាតិមុន គឺធ្លាប់ជាស្វាមីភរិយានៅរួមកិច្ចការសុខទុក្ខជាមួយគ្នាពីក្នុងជាតិមុនមក :

មើលអត្ថន័យ
វចនានុក្រម

បុរាណវត្ថុវិទ្យា

នាម[បុ-រ៉ា-ណៈ-វ័ត-ថុ-វិត-ទ្យា]

វិទ្យាសាស្ត្រសិក្សាអំពីវប្បធម៌របស់មនុស្សនៅសម័យបុរាណតាមរយៈវត្ថុសំណល់ផ្សេងៗដូចជា វត្ថុសិល្បៈ សំណង់ប្រាសាទ ឆ្អឹងមនុស្ស និងសត្វជាដើម។

មើលអត្ថន័យ
វចនានុក្រម

បុរាណវត្ថុសិល្បៈ

នាម[បុ-រ៉ា-ណៈ-វ័ត-ថុ-សិល-លៈ-ប៉ៈ]

បុរាណវត្ថុដែលបង្កើតនិងកែច្នៃដោយមនុស្ស ដែលអាចផ្លាស់ប្ដូរទីតាំងបានដូចជា កុលាលភាជន៍ គ្រឿងអលង្ការ និងគ្រឿងសស្ត្រាវុធ (ដាវ លំពែង ធ្នូ ស្នា...) ជាដើម។

មើលអត្ថន័យ
វចនានុក្រម

បុរាណស្ថាន

នាម[បុ-រ៉ា-ណៈ-ស្ថាន]

កន្លែងចាស់ពីបរមបុរាណយូរលង់ ដែលមានបន្សល់ទុកនូវសំណង់ប្រាសាទ ឬរមណីយដ្ឋានផ្សេងៗ ដូចជានគរវត្ត នគរបុរី ឦសានបុរៈ (ព្រៃគុហ៍) ជាដើម។

មើលអត្ថន័យ