វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បេតុង

នាម[បេ-តុង]

ទព្វសម្ភារៈលាយក្រួសអាចម៍ផ្កាយ ឬលាយបំណែកថ្មតូចៗ (ជាជំនួសក្រួសអាចម៍ផ្កាយ) និងខ្សាច់, ដែក, ស៊ីម៉ងត៍ ផ្សំគ្នាធ្វើជាអគារឬស្ពានជាដើម, ជារបស់ស្ថាពរ :

មើលអត្ថន័យ
វចនានុក្រម

បេយ្យាលៈ

នាម[ប៉ៃ-យ៉ា-ឡៈ]

ឈ្មោះវណ្ណយុត្តមួយយ៉ាង សម្រាប់ប្រើបំព្រួញសេចក្ដីវែងឱ្យខ្លី ឬច្រើនឱ្យតិច, ប្រើតែអក្សរ១តួខាងដើមថា។ បេ។ (ប៉េ) ក៏បាន, ប្រើតែអក្សរខាងចុងថា។ល។ (ឡៈ) ក៏បាន។

មើលអត្ថន័យ
វចនានុក្រម

បេសកជន

នាម[ប៉េ-សៈ-កៈ-ជន់]

ជនអ្នកប្រើ, ជនអ្នកបញ្ជូន។ ជនដែលទទួលភារៈទៅបំពេញបេសកកម្ម, ភ្នាក់ងារដែលគេចាត់ប្រើឱ្យទៅបំពេញបេសកកម្មអ្វីនីមួយនៅទីដទៃ។ បើប្រើជា បេសិតជន គួរជាង។

មើលអត្ថន័យ
វចនានុក្រម

បេឡាសោធនស៊ីវិល

នាម[បេ-ឡា-សោ-ធន់-ស៊ី-វិល]

ស្ថានប័នរដ្ឋបាលសាធារណៈមួយដែលមានកាតព្វកិច្ចគ្រប់គ្រង និងធានាការបើកផ្ដល់ប្រាក់ជាទៀងទាត់ជូនមន្ត្រីរាជការ ឬបុគ្គលិកស្ថាប័នឯកជននៅពេលដែលពួកគេឈប់បម្រើការងារតទៅទៀតដោយដល់អាយុចូលនិវត្តន៍ ឬដោយបញ្ហាសុខភាព។

មើលអត្ថន័យ