វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បំសុកូលិកង្គៈ

នាម[ប័ង-សុ-កូ-លិ-ក័ង-គៈ]

អង្គរបស់ភិក្ខុអ្នកទ្រទ្រង់ឬប្រើប្រាស់នូវចីវរដែលប្រឡាក់អាចម៍ដី ខ្ទុះឈាមគួរខ្ពើម ... ឈ្មោះធុតង្គទី១ក្នុងពួកធុតង្គទាំង ១៣; (ព.ពុ.)។

មើលអត្ថន័យ
វចនានុក្រម

ប៉

នាម[ប៉]

ក៏គឺតួ ប នុះឯងគ្រាន់តែដាក់ មូសិកទន្ត (៉) នេះពីលើឱ្យមានសំឡេងតូចឆ្មារបន្ថើរបន្តិចជាង ប ប៉ុណ្ណោះ។ ក្នុងភាសាសំស្ក្រឹតនិងបាលីមានតែសំឡេង ប៉ អានថា ប៉ៈ គ្មានសំឡេង ប ថា បៈ ទេ, ទោះបីផ្សំជាមួយនឹងព្យញ្ជនៈឯទៀតដែលមានបង្គាប់ឱ្យផ្សំបាន ក៏នៅតែមានសំឡេងថា ប៉ៈ ដែរ ដូចជា ប្ដៈ, ប្យៈ, ប្រៈ, ប្លៈ, ប្សៈ ជាដើម។ ក្នុងភាសាខ្មែរយើង ទោះបីជាសម្ដីខ្មែរសុទ្ធសាធក្ដី ជាសម្ដីមានប្រភពជាសំស្ក្រឹតឬជាបាលីក្ដី ក៏នៅតែមានសំឡេងជា ប៉ ដូច្នោះឯង វៀរលែងតែពាក្យណាដែលបុព្វបុរសរបស់យើង បាននិយាយប្រើសំឡេង ប៉ ជា ប ខ្លះទៅហើយ នោះយើងក៏ត្រូវតែរក្សាសំឡេងរបស់លោកទុកឱ្យគង់នៅ ពីព្រោះធ្លាប់មាត់ថ្នឹកអស់ទៅហើយ ដូចជា បុគ្គល, បាទា, បិណ្ឌ, បុណ្យ, បុត្រ ជាដើម យើងនឹងនិយាយថា ប៉ុគ្គល, ប៉ាទា, ប៉ិណ្ឌ ប៉ុណ្យ, ប៉ុត្រ ឱ្យខុសពីទម្លាប់នោះទៅវិញក៏ពុំកើតឡើយ។ លំដាប់មេពាក្យទាំងអស់ក្នុងតួ ប៉ នេះ សុទ្ធតែមានសំឡេងជា ប៉ ទោះអានជា ប៉ ក្ដី ជា ប៉ៈ ក្ដី ឥតមានសំឡេង ប ទេ ឯសំឡេង ប មានក្នុងលំដាប់មេពាក្យខាងតួ ប ឯណោះរួចហើយ។

មើលអត្ថន័យ