វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ប្រតិកម្មកុំផ្លិច

នាម[ប្រ-តិ-កាំ-កុំ-ផ្លិច]

ប្រតិកម្មគីមីដែលក្នុងនោះមានប្រតិកម្មគីមីពីរឬច្រើនកើតឡើងជាបន្តបន្ទាប់ភ្លាមៗ ក្នុងអំឡុងពេលជាមួយគ្នា ដើម្បីបង្កើតជាសមាសធាតុកុំផ្លិច។

មើលអត្ថន័យ
វចនានុក្រម

ប្រតិកម្មបន្សំ

នាម[ប្រ-តិ-កាំ-បន់-សំ]

ប្រតិកម្មគីមីដែលសារធាតុពីរឬច្រើនចូលផ្សំគ្នាដើម្បីបង្កើតជាសារធាតុមួយ (ជាទូទៅច្រើនប្រើក្នុងគីមីអសរីរាង្គ)។

មើលអត្ថន័យ
វចនានុក្រម

ប្រតិកម្មបូក

នាម[ប្រ-តិ-កាំ-បូក]

ប្រតិកម្មគីមីដែលបណ្ដាម៉ូលេគុលចូលផ្សំគ្នាដើម្បីបង្កើតជាម៉ូលេគុលសាំញ៉ាំជាង (ជាទូទៅច្រើនប្រើក្នុងគីមីសរីរាង្គ)។

មើលអត្ថន័យ
វចនានុក្រម

ប្រតិកម្មសំយោគ

នាម[ប្រ-តិ-កាំ-ស័ង-យោក]

ប្រតិកម្មគីមី ឬស៊េរីនៃប្រតិកម្មគីមី ដែលសមាសធាតុសាំញ៉ាំមួយបានទទួលពីបណ្ដាអង្គធាតុឬក៏សមាសធាតុធម្មតា។ ប្រតិកម្មសំយោគពេលខ្លះអាចហៅថា ប្រតិកម្មបន្សំឬប្រតិកម្មបូកដែរ។

មើលអត្ថន័យ
វចនានុក្រម

ប្រតិក្រិយា

នាម[ប្រ-តិ-ក្រិ-យ៉ា]

ដូច ប្រតិកម្ម ដែរ, ប៉ុន្តែពាក្យនេះ សព្វថ្ងៃប្រើសំដៅយកជនដែលកាន់ជើងជួយជ្រោមជ្រែង ដល់ប្រតិកម្មនយោបាយ ឬដល់បក្ខពួកដែលប្រឆាំងចំពោះសេចក្ដីចម្រើន ឬក៏ចំពោះគោលបំណងរបស់ខ្លួន :

មើលអត្ថន័យ
វចនានុក្រម

ប្រតិចារឹកអក្សរ

នាម[ប្រ-តិ-ចា-រឹក-អ័ក-ស]

ការកត់ត្រាអក្សរមួយនៃប្រព័ន្ធអក្ខរក្រមនៃភាសាណាមួយឱ្យទៅជាអក្សរមួយទៀតនៃប្រព័ន្ធអក្ខរក្រមនៃភាសាណាមួយផ្សេងទៀត។

មើលអត្ថន័យ