វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ផ្ដែកវេរ

កិរិយាសព្ទ[ផ្ដែក-វេ]

លើករលាស់កិច្ចការធុរៈទាំងស្រុង ដាក់ទៅលើអ្នកដទៃ មិនទទួលខុសត្រូវលើខ្លួនថែមទាំងទាមយកគុណយកប្រយោជន៍ដែលត្រូវបាននោះផង :

មើលអត្ថន័យ
វចនានុក្រម

ផ្ដោះផ្ដង

កិរិយាសព្ទ, គុណកិរិយា[ផ្ដោះ-ផ្ដង]

និយាយបញ្ចៀសវាសវាងឬបញ្ឆិតបញ្ឆៀងសាសព្ទអំពីហេតុដើម ឬអំពីបំណងរបស់ខ្លួន ដោយសេចក្ដីមិនឱ្យគេចាប់ដំណើរបាន :

មើលអត្ថន័យ
វចនានុក្រម

ផ្ដៅ

នាម[ផ្ដៅ]

ឈ្មោះវល្លិដើមរឹងមួយប្រភេទមានបន្លានៅស្រទប, ធាង, ស្លឹក (ទីទៃពីរពាក់) ; ផ្ដៅមានឈ្មោះច្រើនប្រភេទគឺ ផ្ដៅទឹក, ផ្ដៅក្រែក, ផ្ដៅឈ្វាំង, ផ្ដៅអារ៉េច, ផ្ដៅដំបង, ព្រះផ្ដៅ ..., ជាវល្លិមានប្រយោជន៍យ៉ាងសំខាន់ ប្រើការបានច្រើនយ៉ាង មានប្រើធ្វើចំណងនិងធ្វើកៅអីជាដើម។

មើលអត្ថន័យ
វចនានុក្រម

ផ្តិល

នាម[ផ្តិល] (ជើង ត)

ភាជនៈពួកមួយ មានគម្របមានជើងឬឥតគម្របឥតជើង ធ្វើដោយលោហជាតិផ្សេងៗ មានស្ពាន់និងលង់ហិនជាដើម ឬអំពីប្រាក់មាស សម្រាប់ដងទឹក ឬដាក់ទឹកប្រើប្រាស់ :

មើលអត្ថន័យ