វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ក្រពេញ

នាម· noun [ក្រ-ពេញ]

Learner aid: noun · [ក្រ-ពេញ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ពពុះទឹកតូចៗ ព្រួចឡើងកើតដោយត្រី ឬសត្វទឹកផ្សេងៗ ខ្ពុរខ្យល់ពីមាត់ :

អក្ខរាវិរុទ្ធឆ្លាស់៖គ្រន្ថី
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

ពពុះទឹកតូចៗ ព្រួចឡើងកើតដោយត្រី ឬសត្វទឹកផ្សេងៗ ខ្ពុរខ្យល់ពីមាត់ :

ឧទាហរណ៍

“ក្រពេញត្រី។”

២

(ជីវ.) កោសិកាឬជាលិកានៃសរីរាង្គដែលមាននាទីបញ្ចេញសារធាតុផ្សេងៗ ដូចជាញើស អរម៉ូន... ទៅក្រៅឬទៅផ្នែកផ្សេងៗនៃសារពាង្គកាយ។

៣

(ជីវ.) ក្រពេញតូចៗមានរាងជាបំពង់ស្ថិតនៅក្នុងបាតស្បែកមនុស្សសត្វ ដែលមាននាទីបញ្ចេញទឹកនិងសារធាតុរ៉ែនៅពេលដែលសារពាង្គកាយក្ដៅខ្លាំង។

៤

(ជីវ.) ក្រពេញដែលនៅត្រង់ក ក្រោមបំពង់សំឡេង និងខាងមុខបំពង់ខ្យល់។

៥

(ជីវ.) ក្រពេញមួយនៅក្នុងសុដន់មនុស្សស្រីឬថនិកសត្វញីដែលមាននាទីផលិតទឹកដោះ។

៦

(ជីវ.) ក្រពេញម្យ៉ាងស្ថិតនៅក្នុងថ្ពាល់ទាំងសងខាងនិងនៅក្បែរធ្មេញមុខ សម្រាប់ផលិតនិងបញ្ចេញទឹកមាត់ :

ឧទាហរណ៍

“ក្រពេញទឹកមាត់ធ្វើការលឿននៅពេលបរិភោគអាហារមានរសជាតិហឹរ ជូរ ឬប្រៃជាដើម។”

៧

ក្រពេញម្យ៉ាងរបស់បុរសភេទសម្រាប់ផលិតរំអិលលាយទឹកកាម ស្ថិតនៅខាងក្រោមជាប់នឹងប្លោកនោម :

ឧទាហរណ៍

“រលាកក្រពេញប្រូស្តាតស្រួចស្រាល់។”

៨

(ជីវ.) ក្រពេញម្យ៉ាងដែលបញ្ចេញអរម៉ូនផ្ទាល់ទៅក្នុងឈាម :

ឧទាហរណ៍

“ថ្លើមជាក្រពេញអង់ដូគ្រីន។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់