វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ក្រិស

គុណនាម· adjective [ក្រិស]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: adjective · [ក្រិស] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

តូច, តូចច្រមិច គឺដែលរៀវក្រិន មិនធំតាមកំណត់កាលដែលត្រូវធំ :

អក្ខរាវិរុទ្ធឆ្លាស់៖ក្រេះ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

តូច, តូចច្រមិច គឺដែលរៀវក្រិន មិនធំតាមកំណត់កាលដែលត្រូវធំ :

ឧទាហរណ៍

“មនុស្សក្រិស។”

២

(វេជ្ជ.) ជំងឺបណ្ដាលមកពីឆ្អឹងមិនលូតលាស់ទៅតាមដំណាក់នៃសរីរាង្គមនុស្សនិងសត្វដែលបណ្ដាលមកពីកត្តាផ្សេងៗជាច្រើនជាពិសេសកង្វះវីតាមីន/ជីវជាតិដេ :

ឧទាហរណ៍

“ពន្លឺព្រះអាទិត្យនៅពេលព្រឹកអាចជួយកាត់បន្ថយជំងឺក្រិស។”

៣

ក្មេងដែលដល់កំណត់អាយុគួរធំហើយនៅតែតូច។

៤

ស្វាដែលមានរូបតូចជាងពួកស្វាឯទៀត (អ្នកស្រុកខ្លះហៅ ស្វាក្រិស ថា ស្វា ស)។

ចំណាំការប្រើប្រាស់

(ព.ផ្ទ. ដំឡោក ធ្លាប់សរសេរ ក្រិះឬក្រេះ, ក្រែះ, គួរលែងសរសេរដូច្នេះតទៅទៀត ព្រោះសរសេរក្លាយឃ្លាតពីពាក្យដើម ដែលអ្នកប្រាជ្ញខ្មែរបុរាណប្រើនោះឆ្ងាយណាស់ ខ្មែរបុរាណសរសេរ ក្រិឝ បំប្លែងមកជា ក្រិស តាំងពីឈប់ប្រើ ឝនិងឞ ដែលសម្រាប់សរសេរឱ្យចំពាក្យសំស្ក្រឹតនោះរៀងមក ទុកឱ្យនៅតែ ស ឱ្យប្រើជួស ឝ ឞ, ឯ ឞ យកមួយចំហៀងមកប្រើជាជើង ស ្ស នេះ ដូច បក្សី, យក្ស, អារក្ស ជាដើម)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. ក្ល.; សំ.ក្ឫឝ; បា. កិស "ស្គម; តូច; តិច")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់