ក្រុម
Learner aid: noun · [ក្រុម] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក :
Learner aid: noun · [ក្រុម] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក :
លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក :
“ក្រុមរក្សាព្រះអង្គ, ក្រុមរាជតម្រួត, ក្រុមទាហានឆត្រយោង។”
(គណិត.) សំណុំមិនទទេមួយប្រកបដោយលក្ខខណ្ឌបី ក) មានធាតុណឺតតែមួយគត់ ខ) គ្រប់ធាតុមានចម្រាសមួយនៅក្នុងសំណុំនេះ គ) មានលក្ខណៈផ្ដុំចំពោះប្រមាណវិធីទ្វេធាតុ :
“សំណុំចំនួនគត់រ៉ឺឡាទីបជាក្រុមចំពោះប្រមាណវិធីបូក។”
(គីមី.) អម្បូរធាតុគីមីទាំងឡាយដែលស្ថិតនៅក្នុងជួរឈរតែមួយនៃតារាងខួប មានចំនួនអេឡិចត្រុងស្រទាប់ក្រៅដូចគ្នា និងមានលក្ខណៈគីមីប្រហាក់ប្រហែលគ្នា។
ក្រុមមន្ត្រីអ្នករក្សាការខុសត្រូវនៃពួកស្ត្រីក្នុងព្រះបរមរាជវាំង (មានតែក្នុងរជ្ជកាលពីដើម)។ល។ ឋានន្តរស័ក្ដិនៃព្រះអង្គម្ចាស់អង្គខ្លះ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះមេត្តាប្រោសតាំងជាទី ម៉ឺនឬហ្មឺន, ឃុន, ហ្លួង, ព្រះ តាមលំដាប់ថ្នាក់គឺ ក្រុមម៉ឺន,ឬក្រុមហ្មឺន, ក្រុមឃុន, ក្រុមហ្លួង, ក្រុមព្រះ (សុទ្ធតែអានថា ក្រុម ម៉ៈ), ហៅថា ស្ដេចតាំងក្រុម ឬព្រះអង្គម្ចាស់តាំងក្រុម; សាធារណជនតែងតែនិយាយថា ព្រះអង្គក្រុមម៉ឺន ..., ព្រះអង្គក្រុមឃុន ..., ព្រះអង្គក្រុមហ្លួង ..., ព្រះអង្គក្រុមព្រះ ...; ជួនកាលមានឋានន្តរផ្សំពីខាងចុងផង ដូចជា ព្រះអង្គក្រុមឃុនវិសុទ្ធពង្ស ជាដើម។
មកពីភាសាសំស្ក្រឹត និងបាលី
From Sanskrit and Pali.
ប្រភពក្នុងវចនានុក្រម៖ (សំ. ក្រម; បា. កម "លំដាប់")