វចនា.
វចនានុក្រមខ្មែរវចនានុក្រម

គ្រឹះស្ថាន

នាម· noun [គ្រឹស-ស្ថាន]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [គ្រឹស-ស្ថាន] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ទីផ្ទះ គឺទីកន្លែងផ្ទះលំនៅទាំងមូល :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ទីផ្ទះ គឺទីកន្លែងផ្ទះលំនៅទាំងមូល :

ឧទាហរណ៍

“គ្រឹះស្ថាន របស់លោកធំទូលំទូលាយ ស្អាតស្អំណាស់។”

២

កន្លែងធ្វើពាណិជ្ជកម្ម អាជីវកម្ម ឬសហគ្រាស។

៣

កន្លែងបោះពុម្ព ផ្សព្វផ្សាយ និងចែកចាយសៀវភៅ ទស្សនាវដ្ដីផ្សេងៗ ជាដើម :

ឧទាហរណ៍

“គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា, គ្រឹះស្ថានបោះពុម្ពផ្សាយអង្គរ។”

៤

ផ្ទះជំនួញ, ហាងទំនិញជាដើម។

៥

ទីកន្លែងសម្រាប់សិក្សា ស្រាវជ្រាវ ជាដើម :

ឧទាហរណ៍

“ប្រទេសកម្ពុជាមានគ្រឹះស្ថានសិក្សាទាំងសាធារណៈនិងឯកជន។”

៦

ស្ថាប័នសាធារណៈឬឯកជន ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីផ្ដល់សេវាហិរញ្ញវត្ថុដល់អតិថិជនដូចជា សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាជួញដូរមូលបត្រ សេវាធានារ៉ាប់រង សេវារបបសន្តិសុខសង្គម សេវាវិនិយោគជាដើម។

៧

គ្រឹះស្ថានហិរញ្ញវត្ថុមានឯកទេសក្នុងការផ្ដល់ប្រាក់កម្ចីខ្នាតតូចនៅជនបទ ហើយមានដើមទុនអប្បបរមាតម្កល់នៅធនាគារជាតិតិចជាងប្រាក់តម្កល់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

៨

រោងចក្រ, រោងជាង, សិប្បកម្មជាដើម។

៩

គ្រឹះស្ថានហិរញ្ញវត្ថុឬស្ថាប័នហិរញ្ញវត្ថុឯកជនមានឯកទេសក្នុងការផ្ដល់ប្រាក់កម្ចីខ្នាតតូចសម្រាប់ក្រុមឬបុគ្គលមានចំណូលទាប និងសហគ្រាសធុនតូច ហើយមានដើមទុនអប្បបរមាតម្កល់នៅធនាគារជាតិតិចជាងប្រាក់តម្កល់របស់ធនាគារពាណិជ្ជ។

ចំណាំការប្រើប្រាស់

(ម.ព. គ្រឹះហានិងគេហដ្ឋាន ផង)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. គ្ឫហ, គ្ឫ > គ្រឹ, ហ > ះ + ស្ថាន; បា. គេហ + ឋាន > គេហដ្ឋាន)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់