វចនា.
វចនានុក្រមខ្មែរវចនានុក្រម

គ្រូ

[គ្រូ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: [គ្រូ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អ្នកដែលមានចិត្តធ្ងន់; អ្នកដែលគួរគេគោរព គឺអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ ដល់សិស្ស :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

អ្នកដែលមានចិត្តធ្ងន់; អ្នកដែលគួរគេគោរព គឺអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ ដល់សិស្ស :

ឧទាហរណ៍

“គ្រូអក្សរ, គ្រូលេខ, គ្រូភ្លេង ...។”

២

សមណៈដែលបំបួសកុលបុត្រឱ្យបានជាបព្វជិត :

ឧទាហរណ៍

“គ្រូបំបួស, គ្រូសូត្រ។”

៣

ពេទ្យរក្សារោគ :

ឧទាហរណ៍

“គ្រូពេទ្យ, គ្រូថ្នាំ, ទៅរកគ្រូមកមើលជំងឺ។”

៤

គ្រូបាធ្យាយដែលតាមថែរក្សា។

៥

អ្នកដែលចេះមន្តអាគម ធ្វើអំពើនរណាម្នាក់ឱ្យឈឺ ឬ ដោះអំពើអាបធ្មប់ :

ឧទាហរណ៍

“គ្រូធ្មប់អន្ទងក្រពើឱ្យពាំសាកសពបុរសបាត់ខ្លួនមកលើគោក។”

៦

គ្រូដែលមានជំនាញ បច្ចេកទេស វិធីសាស្ត្រ និងបទពិសោធច្រើនផ្ដល់ដល់គ្រូបង្រៀនឯទៀត :

ឧទាហរណ៍

“វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល។”

៧

អ្នកដែលផ្ដល់ការអប់រំទូន្មាន បង្ហាត់បង្ហាញ ផ្ដល់ចំណេះដឹង និងចំណេះធ្វើដល់សិស្សានុសិស្ស :

ឧទាហរណ៍

“គ្រូបង្រៀននៅជនបទ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.គរុ; សំ. គុរុ = គរ > គ្រ, + ុ > ូ = គ្រូ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់