វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ចឺម

កិរិយាសព្ទ· verb [ចឺម]

Learner aid: verb · [ចឺម]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សព្ទនេះជាពាក្យខ្មែរមានកំណើតថា ចិញ្ចើម ដោយសៀមយកទៅប្រើ តាំងពីក្នុងសម័យបុរាណព្រេងនាយ, ដើមឡើយ, សៀមសរសេរ ចិញចើម គេអានថា ជិនចឺម, គេប្រែជាភាសាគេថា គីវ័ អ.ថ. ឃិវ់ "ចិញ្ចើម" ប្រើជា ន. មានន័យថា "ការយកម្សៅក្រអូបលាបក្បិតចិញ្ចើមទាំងពីរ" ក្នុងពិធីមង្គលទាំងពួង មានពិធីកោរជុកកុមារាកុមារីជាដើម តាមប្រពៃណីរបស់ខ្មែរក្នុងសម័យបុរាណព្រេងនាយ។ លុះចំណេរកាលមកខាងមុខ, ពាក្យ ចិញ្ចើម (ជិនចឺម) នេះសៀមលុបពាក្យ ចិញ (ជិន) ចោល ទុកឱ្យនៅតែ ចើម (ចឺម) មានន័យថា "លាបក្បិតម្សៅក្រអូប ឬប្រឆេះទៀនមង្គលត្រង់ចិញ្ចើមទាំងពីរ" តាមប្រពៃណីនោះដដែល ឥតកែប្រែទេ សៀមកែតែត្រង់ ចិញ្ចើម (ជិនចឺម) លុប ចិញ (ជិន) ចោល ទុកត្រឹមតែ ចឺម មួយម៉ាត់ប៉ុណ្ណោះ, គេប្រើជា កិ.; តមក, សៀមមិនមែនប្រើ ចឺម ត្រឹមតែលាបម្សៅក្រអូបក្បិតចិញ្ចើមទាំង ២នៃជនអ្នកមានខ្លួនឱ្យគេរៀបធ្វើពិធីជាមង្គលប៉ុណ្ណោះឡើយ, ទោះវត្ថុអ្វីៗ ជាទ្រព្យរបស់ផ្សេងៗក៏ដោយ គេក៏ ចឺម ដែរ ថាសុំឱ្យមានស្រីសួស្ដីត្រជាក់ត្រជុំតទៅ។ ខ្មែរខ្លះក្នុងសម័យបុរាណព្រេងនាយ ដែលទៅនៅឯប្រទេសសៀមយូរឆ្នាំ លុះវិលត្រឡប់មកនៅឯប្រទេសកម្ពុជាវិញ ក៏នាំយកសម្ដីថា ចឺម និងពិធី ចឺម គឺក្បិត ចិញ្ចើម របស់ខ្មែរបុរាណនេះឯងមកប្រើផងដែរ, ក៏នាំគ្នាហៅថា ចឺមៗ តៗគ្នារៀងមក, ប្រើពាក្យ ចឺម នេះជា កិ.។ ចឺម ក៏គឺ ចិញ្ចើម ជា ន. ហ្នឹងឯង។ ក្នុងវចនានុក្រម ច្បាប់រាជបណ្ឌិត្យស្ថាន ប្រទេសសៀម (ថៃ) បោះពុម្ពគ្រាទី ២ព.ស. ២៤៩៨ក៏ប្រាប់បញ្ជាក់ថា ចឺម ខ្មែរថា ចិញ្ចើម ដែរ គឺប្រាប់បញ្ជាក់ថាជាសម្ដីខ្មែរ ដែលសៀមយកមកប្រើជា ចឺម (នេះជាប្រវត្តិរបស់ពាក្យ ចឺម គឺ ចិញ្ចើម ក្លាយឃ្លាតជា ចឺម។ ហៅជាពាក្យខ្មែរសុទ្ធថា ក្បិតចិញ្ចើម កិ.; មង្គលក្បិតចិញ្ចើម គឺក្បិតចិញ្ចើមដោយម្សៅក្រអូប ឬដោយប្រឆេះទៀនមង្គល គឺទៀនដែលគេអុជបង្វិលពពិល រួចហើយ គេបេះយកមកក្បិតស្រាលៗ លើចិញ្ចើមទាំង ២ក្បិតខាងស្ដាំ រួចក្បិតខាងឆ្វេង)។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់